សន្តិសុខ​សង្គម

កណ្ដាល៖ កម្លាំងសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនជនសង្ស័យ២នាក់ព្រមទាំងដកហូតបានថ្នាំញៀនចំនួន ៥កញ្ចប់តូច ៖ ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចចុងព្រែកតាមុល ស្ថិតក្នុងភូមិ ដំរីឆ្លង ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំង២នាក់រួមមាន ៖ ទី១ / ឈ្មោះ លន់ ស៊ីថា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ
ទី២ / ឈ្មោះតុន ចន្រ្ទា ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ
អ្នកទាំងពីរនាក់មានទីលំនៅភូមិ ដំរីឆ្លង ឃុំ ស្អាងភ្នំស្រុកស្អាង ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋថាមានករណីជួញដូរគ្រឿងញៀន ភ្លាមៗនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំបានចុះដល់ចំណុចកើតហេតុបានធ្វើការត្រួតពិនិត្យជនសង្ស័យទាំងពីរនាក់ក៏ប្រទះ
ឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០៥កញ្ចប់តូច នៅក្បែរខ្លួនអ្នកទាំងពីរ សមត្ថកិច្ចក៏ ឃាត់ខ្លួនរួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ ដើម្បីសាកសួរ ។នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ លន់ ស៊ីថានឹងឈ្មោះ តុន ចន្រ្ទា បានសារភាពថាខ្លួនបានគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០៥កញ្ចប់តូចពីឈ្មោះ ថុល ភេទ ប្រុស អាយុ ៣៥ឆ្នាំនៅភូមិ ដំរីឆ្លងឃុំ ស្អាងភ្នំស្រុកស្អាង ខេត្តកណ្តាលដើម្បីលក់បន្តឲ្យក្នុង១កញ្ចប់តម្លៃ២០០០០រៀល ទៅ៣០០០០រៀល ពេលលក់បានលុយឈ្មោះ ថុលឲ្យគ្រឿងញៀនមកខ្លួនជក់និងឲ្យលុយចាយ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការបន្ដតាមនីតិវីធី ៕

ចែករំលែកអត្ថបទ