Thursday, December 12, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងនគរបាលប៉ុស្តិដង្កោឃាត់ចោរប្លន់៣នាក់ក្នុងចំណោមបក្ខពួក៤នាក់ខណៈពួកគេធ្វើសកម្មភាពធាក់ជនរងគ្រោះប្លន់ម៉ូតូ

ភ្នំពេញៈ​ ជនសង្ស័យ៤នាក់ដែលជាមុខសញ្ញាប្លន់យ៉ាងសកម្មបានធ្វើសកម្មភាពដេញធាក់ប្លន់ម៉ូតូជនរងគ្រោះតែមិនបានសម្រេចត្រូវកម្លាំងនគរបាលប៉ុស្តិដង្កោកំពុងល្បាតឃើញដេញចាប់បាន៣នាក់ជាបន្តបន្ទាប់នឹងម្នាក់ទៀតគេចខ្លួនបាត់​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១នឹង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៨​ ស្ថិតនៅភូមិបាគូ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។

លោកអនុសេនីយ៍ឯក​ តុល​ តូនី​ នាយប៉ុស្តិដង្កោបានអោយដឹងថា​ដោយមានការ​ចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក​ ជឹម​ សីុ​ថា​ អធិការខណ្ឌ​ លោកបានដឹកនាំបញ្ជាកម្លាំងប៉ុស្តិល្បាតក្នុងមូលដ្ឋានដើម្បីការពារសុខសុវត្ថិ​ភាពប្រជាពលរដ្ឋ​នឹងទប់ស្កាត់​បទល្មើសអោយស្របតា​មគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព​ រហូតដល់ម៉ោង១រំលងអាធ្រាត្រខណៈកម្លាំងលោកកំពុងជិះល្បាតស្រាប់តែឃើញជនសង្ស័យ៤នាក់ជិះម៉ូតូពីរគ្រឿង​ដេញធាក់បុរសម្នាក់បំណងប្លន់យកម៉ូតូ​ ភ្លាមៗកម្លាំងលោកក៏បានចេញអន្តរាគមន៍​ដេញចាប់ក្របួចបានចំនួន២នាក់ដកហូតម៉ូតូបានមួយគ្រឿង​ ចំណែកជន​សង្ស័យ២​នាក់ទៀតបានជិះម៉ូតូគេចបាត់ស្រមោល​ ។ ហើយពីឃាត់យកមកសួរនាំសមត្ថកិច្ចបានតាមជនសង្ស័យបានម្នាក់ទៀតនឹងដកហូតបានម៉ូតូគ្រឿង។

លោកបន្តថាជនសង្ស័យដែលឃាត់បានទី១ឈ្មោះ​ ជិន រ៉ាវី យុអា១៨ឆ្នាំមុខរបរជាងឈើ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពធិសែនជ័យនឹងទី២​
ឈ្មោះឃឿន លីយ៉ា យុអា២០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីង សង្កាត់ចោមចៅ៣ ខណ្ឌពធិសែនជ័យ​ ទី៣​ ឈ្មោះ​ ធី​ សុធា​ ភេទប្រុស​ អាយុ១៨​ ឆ្នាំ​ មុខរបរនឹងស្នាក់នៅមិនពិតប្រាកដ​ ។ បច្ចប្បន្នជនសង្ស័យទាំង៣នាក់ត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីធ្វើការសាកសួរតាមចាប់បក្ខពួកយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕