Wednesday, December 11, 2024
Latest:
សន្តិសុខ​សង្គម

ស្ត្រីម្នាក់មកលេងកូននៅភ្នំពេញ ដើរឆ្លងផ្លូវ​រថយន្តបុករបួសធ្ងន់

ភ្នំពេញ ៖ ស្រី្តវ័យចំណាស់ម្នាក់រួមដំណើរជា​មួយក្រុមគ្រួសារ ចុះពីលើរថយន្តក្រុងដើរឆ្លងផ្លូវត្រូវរថយន្តមួយគ្រឿងបើកដោយជនជាតិចិន មកបុកពេញទំហឹងរងរបួសធ្ងន់
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង ៧​និង ៥០នាទីយប់ថ្ងែ ទី០១ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

តាមការរៀបរាប់ពីកូនស្រីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុគាត់បានទាក់ទងក្រុមគ្រួសារនៅឯស្រុកកំណើត​ ឯខេត្តព្រៃវែងឲ្យ​មកលេងនៅភ្នំពេញ​ ព្រោះគាត់ទើបបើក​ប្រាក់ខែ​ ​ចង់នាំម្ដាយហូបអីឆ្ងាញ់ៗ​ ខណៈ​ដែល​ក្រុមគ្រួសារនិងម្ដាយគាត់ចេញពីស្រុក​មក​ដោយជិះរថយន្តក្រុង​ លុះមកដល់មុខតំបន់​សេដ្ឋកិច្ចភ្នំពេញ ម្ដាយគាត់និងក្រុមគ្រួសារ​ចុះពីរថយន្ត​ ដើរឆ្លងផ្លូវ​ទិសដៅពីជើងទៅត្បួងបំណងចូលទៅក្នុងតំបន់សេដ្ឋកិច្ច ដើរ​ដល់ពាក់កណ្ដាលផ្លូវ​ ស្រាប់តែរថយន្តម៉ាកតូយូតារេហ្វរ ពណ៍សំបកឪឡឹក ស្លាក​លេខ ភ្នំពេញ 2F-3832 បើកដោយបុរសជនជាតិចិន​ ទិសដៅពីកើតទៅលិច​យ៉ាងលឿនជាន់ហ្វ្រាំងមិនជាប់ជ្រុលបុកស្ត្រីរងគ្រោះជាម្ដាយរបួសបែកក្បាល់ហូរឈាមតាមត្រចៀកសន្លប់ស្ដូកស្ដឹងភ្លាមៗត្រូវបាន​កូនៗ និងបងប្អូនប្រជាពលរដ្ឋទាក់ទងហៅ​រថយន្តសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យ។

ក្រោយកើតហេតុភ្លាមៗសមកិច្ចមូលដ្ឋានចុះមកដល់ឃាត់ខ្លួនអ្នកបើករថយន្តបង្កយកទៅ​សួរនាំនៅប៉ុស្ដិ៍ នគរបាល​ ចំណែករថយន្តត្រូវ​បានកម្លាំងជំនាញចរាចរណ៍វាស់វែងយក​ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នា​នៅពេលក្រោយ៕