សន្តិសុខ​សង្គម

គួរឲ្យរន្ធត់!! បុរសម្នាក់ជិះម៉ូតូទៅបុករថយន្តពីក្រោយផុងលលាក្បាលស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ៖បុរសម្នាក់បានផុងលលាក្បាលស្លាប់​ ភ្លាមៗនៅនិងកន្លែង ខណះជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្ត ម៉ាកHINOពី​ក្រោយ កាលពីវេលាម៉ោ០៥និង២០នាទី​ល្ងាច​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវបេតុងព្រៃស ឋិតនៅភូមិព្រៃស​លិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា​ បន្ទាប់ពីកើតហេតុ​តៃកុងរថយន្តម៉ាក HINO ពាក់ស្លាកលេខ ភ្នំពេញ 3A-0666 បានរត់គេចខ្លួនបាត់។ ឯភាគីម៉ូតូម៉ាក់ ZOMER X ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខកណ្តាល 1V-1692 បើកបរដោយឈ្មោះ លឹម សុខគា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិដំណាក់សង្កែ ឃុំបត់ជីទីមួយ ក្រុងតាខ្មៅ ខេត្តកណ្តាល ( ស្លាប់នៅកន្លែងកើតហេតុ) ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើត​ហេតុរថយន្ត និង ម៉ូតូបើកបរស្របទិសគ្នា​ពី​លិចទៅកើត ស្រាប់តែមកដល់កន្លែងកើត​ហេតុម៉ូតូបានមកបុករថយន្តពីក្រោយពេញទំហឹង បណ្តាលឲ្យផុងលលាក្បាលជាមួយទ្រុងរថយន្តស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។

ក្រោយកើតហេតុ សពត្រូវបានសមត្ថកិច្ចធ្វើ​កំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញ​ចរាចរណ៍​ ចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័ចរាចរណ៍ផ្លូវគោក នៃស្នងការនគរ​បាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាម​ច្បាប់នៅពេលក្រោយ​ ៕