Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

អ្នកនាំពាក្យស្នងការនគរបាលរាជធានីថា ករណីប្លន់ផ្ទះលោកស្រី​ អ៊ាន​ សៀវមុី​ គឺបាត់តែខ្សែក ៣ខ្សែតែប៉ុណ្ណោះ មិនមានការ​បាត់​បង់លុយដល់លានដុល្លារ ដូចការចុះផ្សាយនោះទេ

ភ្នំពេញ៖ តាមរយៈសេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ​ដែលទទួល​បានទាក់ទងទៅនឹងជនមិនស្គាល់មុខមួយ​ក្រុមចូលប្លន់ផ្ទះលោកស្រី​ អ៊ាន​ សៀវមុី​ គឺមិនមានការបាត់បង់លុយរហូតដល់៩ឬ១០លាន​ដុល្លា ដូចសារព័ត៌មានមួយចំនួនបានចុះ​ផ្សាយនោះទេ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បន្តថា មានសារព័ត៌មានមួយចំនួនបានចុះផ្សាយទាក់ទងករណីមានមនុស្សមួយក្រុម​ បានចូលប្លន់ទ្រព្យសម្បត្តិ​ នៅផ្ទះលោកស្រី​ អ៊ាន​ សៀវមុី​ ដោយបានប្លន់យកលុយ​ និងគ្រឿងអលង្កការ​ សរុប​ ចំនួន​ ១០លានដុល្លារ​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការបដិសេធចំពោះការចុះផ្សាយពីការបាត់ដ៏ច្រេីនលេីសលុបនេះ​ និងសូមបញ្ជាក់ជូនសារធារណ:ជនទាំងអស់ឱ្យបានជ្រាបថា​ នៅពេលដែលសមត្ថកិច្ចចម្រុះកំពុងតែធ្វេីការសាកសួរ​ និងស្រាវជ្រាវឱ្យបានច្បាសលាស់លេីករណីនេះ​ ជាក់ស្តែងតាមចម្លេីយជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា​ មិនមានការបាត់បង់លុយឡេីយ​ គឺបាត់តែខ្សែក​ ៣ខ្សែ​តែប៉ុណ្ណោះ​ ។

ជាមួយគ្នានេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានអរគុណដល់សារព័ត៌មានទាំងឡាយតែងតែសហការបានយ៉ាងល្អក្នុងផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ​ និងមានប្រភពច្បាស់លាស់ពីអ្នកនាំពាក្យ​ ហេីយក៏សូមសំណូមពរដល់សារព័ត៌មានមួយចំនួនសូមធ្វេីការស្រាវជ្រាវ​ ឱ្យបានច្បាស់លាស់ជាមុនសិន​ មុននឹងធ្វេីការចុះផ្សាយ​ ចៀសវាងធ្វេីឱ្យមានភាពច្របូលច្របល់​ ជាពិសេសបំប៉ោងសភាពការណ៍​ជាដេីម​ ហើយពេលនេះសមត្ថកិច្ចកំពុងតែធ្វេីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លេីករណីនេះ ៕

ចែករំលែកអត្ថបទ