Monday, May 13, 2024
Latest:
សន្តិសុខ​សង្គម

ក្រុមវាយប្លន់ម៉ូតូទៀតហើយតែមិនបានសម្រេចនៅ សង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ

ភ្នំពេញ៖ បុរសអ្នកយាមផ្ទះសំណាក់ម្នាក់ជិះម៉ូតូមកទិញ បាកាសផឹកកុំឲ្យងងុយដេក ត្រូវជនសង្ស័យ១ក្រុមមានគ្នា៦នាក់ជិះម៉ូតូ២គ្រឿង មកវាយបំណងប្លន់យកម៉ូតូតែមិនបានសម្រេច
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១ និង០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ ទំនប់៧០ ម្តុំរ៉ារថភ្លើង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ម៉េង សុជាតិ ភេទប្រុស អាយុ ២៤ឆ្នាំមុខរបរមើលការខុសត្រូវផ្ទះសំណាក់មួយកន្លែង

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុន ពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូ១ គ្រឿងម៉ាកឌ្រីមសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ ព្រៃវែង 1M-7604 មកទិញបាកាសញាំ ស្រាប់តែជិះមកដល់មុខកន្លែងលក់ចាប់ហួយមិនទាន់នឹងបានចុះទិញផងស្រាប់តែលេចមុខជនសង្ស័យ៣នាក់ជិះម៉ូតូម៉ាកឌីអូបិទពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1AD-7802 ជិះមកជិតជនរងគ្រោះរួចហើយមកវាយប្រតាយប្រតប់គ្នាបំណងនឹងយកម៉ូតូតែមិនបានសម្រេច ដោយសារតែមានសមត្ថកិច្ចម្នាក់ស្លៀកពាក់ ស៊ីវិលឃើញបានមកជួយអន្តរាគមន៍ ទាន់ពេលវេលា ភ្លាមៗក្រុមជនសង្ស័យទាំង៣នាក់បានរត់ចោលម៉ូតូចូលផ្លូវរ៉ារថភ្លើងបាត់នឹងអ្នកបិទគូទមួយម៉ូតូទៀតមិនចាំម៉ាកមានគ្នា៣នាក់ដែរ ជិះគេចបាត់ស្រមោល ។

ក្រោយពេលកើតហេតុសម្ថកិច្ចបានចុះមកដល់ទីតាំងយកម៉ូតូជនសង្ស័យទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលទួលសង្កែនិងឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្តទៅតាមនីតិវិធីច្បាប់ ៕