Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលប៉ុស្ដិ៍ច្បារអំពៅ២ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយកាប់បុរសម្នាក់​របួសធ្ងន់

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង​នគរបាលប៉ុស្ដីច្បារអំពៅ២​ ធ្វើការឃាត់ខ្លួន​បន្ទាប់ពីកាប់បុរសម្នាក់រងរបួសធ្ងន់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង១៦និង០០នាទីថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២១​ នៅចំណុចមុខផ្ទះគ្មាន លេខ ផ្លូវ លំ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ​ ។

-ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន​ឈ្មោះ ពៅ ចំរើន ហៅ ខ្លី ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវ ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
-ចំណែកជនរងគ្រោះមានឈ្មោះ ផេង លាងង៉ែត ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។

សមត្ថកិច្ចបានអោយដឹងថា​ មុនពេលកើត​ហេតុជនរងគ្រោះកំពុងដេកនៅចំណុចកើត​ហេតុ ស្រាប់តែជនសង្ស័យដើរមកដល់ក៏យក កាំបិតប៉័ងតោគោះតុខ្លាំងៗនៅកន្លែងជនរងគ្រោះដេក រួចសួរជនរងគ្រោះថា ឃើញប្រពន្ធអញអត់? ជនរងគ្រោះឆ្លើយថា មិនឃើញទេ! ហើយក៏មានទំនាស់ពាក្យសម្តីគ្នា រួចជនសង្ស័យយកកាំបិតប៉័ងតោកាប់ជនរងគ្រោះចំក្បាលបែកចេញឈាម ពេលនោះក៏មានប្រជាពលរដ្ឋក្បែរនោះទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច​ ចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងកាំ បិត​ប៉័ងតោ០១ យកមកសួរនាំតាមតាមនិតិវិធី​ ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបាន​បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ​ច្បារអំពៅ ដើម្បីចាត់ការតាមផ្លូវច្បាប់​ ។
ចំណេកជនរងគ្រោះត្រូវបានក្រុម គ្រួសារ​នាំទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក​ច្បារអំពៅ​ ៕

ចែករំលែកអត្ថបទ