Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

នារីជនជាតិវៀតណាមស្រស់ស្អាតម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងក្នុងបុរីពិភពថ្មី១ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺប្រើប្រាស់គ្រឿងញៀនលើសកម្រិត និងមានសំពាធពីគ្រួសារ..!

ខេត្តកណ្តាល៖ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ និងបង្កឱ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្នុងផ្ទះលេខ៨វីឡាបុរីពិភពថ្មី១ ផ្លូវលេខ៨ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ង្វៀង ធីធូថាវ (NGUYEN THI THU THAO) ភេទស្រី អាយុ២១ឆ្នាំ ជនជាតិវៀតណាម(Vietnam)។ វត្ថុតាងចាប់យកអាវក្រណាត់ដៃវែងពណ៌សប្រវែង០.៥១ម៉ែត្រ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា តាមការបំភ្លឺពីឈ្មោះ ដូ វ៉ាន់យ៉ុង( Do Van Dong) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ឈ្មោះ ង្វៀង ធុយយឿង (NGUYEN THUY DUONG)ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិវៀតណាម និងឈ្មោះ ង្វៀង ធីធូវូយ (NGUYEN THI VUI)ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិវៀតណាម ដែលបានជួលផ្ទះនៅជាមួយគ្នាបានឱ្យដឹងថា៖ ជនរងគ្រោះនិងមិត្តភក្តិ៣នាក់បានមកជួលបុរីពិភពថ្មី១នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល៤ខែមកហើយ ដែលមកពីខេត្តព្រះសីហនុ។ នៅថ្ងៃទី២៨ មីនា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទី មិនឃើញជនរងគ្រោះចុះមកក្រោមហូបបាយ ហូបទឹកតាំងព្រឹកពួកខ្លួនក៏បានឡើងទៅលើជាន់ទី៣គោះទ្វារបន្ទប់ហៅជនរងគ្រោះ ប៉ុន្តែជនរងគ្រោះមិនឆ្លើយតប តែដោយពួកខ្លួននឹកឃើញថាជនរងគ្រោះអស់កម្លាំងដេកមិនទាន់ក្រោក ក៏បានចុះមកក្រោមវិញ លុះវេលាម៉ោង២៣និង០០នាទីយប់មិនឃើញជនរងគ្រោះចុះមកក្រោមក៏នាំគ្នាឡើងទៅលើ ហើយដោយមានសោបន្ទប់បានចាក់ចូលក្នុងបន្ទប់ឃើញបន្ទប់រញ៉េរញ៉ៃ
ក៏បានឃើញជនរងគ្រោះចងកនឹងក្រណាត់ជាប់ទ្វារបន្ទប់ទឹក ដៃជនរងគ្រោះមានឈាម ស្នាមអារដៃ ក៏នាំគ្នាលើកជនរងគ្រោះដាក់លើឥដ្ឋក្នុងបន្ទប់។ ដោយមានការភ័យខ្លាចពួកខ្លួនបាន
ខលប្រាប់ម្ទាស់ផ្ទះជួល ហើយសន្តិសុខបុរីក៏មកមើលដែរ។ បន្ទាប់មកបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចុះមកពិនិត្យ។

តាមការសាកសួរនារីទាំង២នាក់ខាងលើ បានឱ្យដឹងទៀតថា ពួកគេទាំង០៣នាក់(ជនរងគ្រោះ)រស់នៅប្រទេសវៀតណាម ភាគខាងជើងជាប់ព្រំដែនចិន បានឆ្លងដែនចូលមកកម្ពុជាតាមច្រករបៀងលួចលាក់(មាត់ជ្រូក)ប្រហែល១ខែមុនហើយបានមកជួលបន្ទប់ស្នាក់នៅក្នុងរាជធានីភ្នំពេញ។ បន្ទាប់ពីនារីរងគ្រោះបានស្គាល់បុរសម្ចាស់ផ្ទះដែលបានជួល(ផ្ទះកើតហេតុ) ក៏បានមករស់នៅជាមួយគ្នា។ នៅយប់ថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ម៉ោងប្រហែល២១ពួកគេទាំង៤ នាក់បាននាំគ្នាជក់គ្រឿងញៀនរហូតដល់ម៉ោងជិត៥ទៀបភ្លឺបានបែកគ្នាទៅដេកបន្ទប់រៀងខ្លួន(បុរសម្ចាស់ផ្ទះដេកបន្ទប់១ ជនរងគ្រោះដេកបន្ទប់១និងនារី ២ នាក់ទៀតដេកបន្ទប់១)។នៅក្នុងថ្ងៃទី២៨ ខែមីនា ឆ្នាំ២១ម៉ោងប្រហែល១៩ដោយពុំឃើញជនរងគ្រោះចេញពីបន្ទប់បុរសម្ចាស់ផ្ទះបានទៅគោះទ្វារបន្ទប់ជនរងគ្រោះតែពុំមានការឆ្លើយតប ក៏ចុះមកវិញ។ លុះដល់ម៉ោងប្រហែល២២ ក៏នៅតែពុំឃើញជនរងគ្រោះចេញពីបន្ទប់មកហូបបាយ ក៏បានឱ្យនារីម្នាក់ក្នុងចំណោម ២នាក់ ទៅហៅនារីរងគ្រោះ ឱ្យចុះមកហូបបាយ ពេលដែលទៅគោះទ្វារបន្ទប់នៅតែពុំមានការឆ្លើយតបតែទ្វារបន្ទប់មានចុចគន្លឹះពីក្នុង។

បុរសម្ចាស់ផ្ទះ ក៏បានយកកូនសោទៅចាក់បើក
ទ្វារបន្ទប់ស្រាប់តែឃើញជនរងគ្រោះចងកនឹងទ្វារបន្ទប់ទឹកស្លាប់ទៅហើយ។តាំងពីនារីទាំង៣ រូបមករស់នៅជាមួយបុរសម្ចាស់ផ្ទះនេះគឺបានប្រព្រឹត្តការជក់គ្រឿងញៀនចំនួន៣លើក និងមានសំបុត្របណ្ដាំសរសេរ ជាអក្សរវៀតណាមចំនួន១ច្បាប់។ កូនកាំបិតចិតបន្លែនៅក្នុងបន្ទប់ទឹក។

តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារអត្តឃាតចងក ចំណែកសាកសពរង់ចាំប្រគល់ជូនខាងសមាគមវៀតណាម៕

ចែករំលែកអត្ថបទ