Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់ឆក់ខ្សែភ្លើងស្លាប់ក្នុងរោងសិប្បកម្មដែកមួយនៅស្រុកបារាយណ៍

ខេត្តកំពង់ធំ៖ បុរសម្នាក់ប៉ះចរន្តភ្លើង បណ្តាលឱ្យឆក់ស្លាប់បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងនៅរោងសិប្បកម្មដែកយីហោចែត្រូស្ថិតក្នុងភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ។

ជនរងគ្រោះឈ្មោះ ប្រាក់ គឿន ភេទប្រុស អាយុ៥២ឆ្នាំ ជនរងគ្រោះប៉ះតំណខ្សែភ្លើងបណ្តាលឱ្យឆក់ស្លាប់ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន ហើយប្រគល់សពជូនទៅសាច់ញាតិ យកធ្វើបុណ្យ៕

ចែករំលែកអត្ថបទ