Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគាស់បន្ទប់ជួលយកម៉ូតូ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការឃាត់ខ្លួនក្រោយគាស់បន្ទប់ជួលយកម៉ូតូ ៖ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង០៤និង២០នាទីថ្ងៃទី២១ខែកុម្ភៈឆ្នាំ ២០២៤ នៅចំណុចផ្លូវបេតុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្ត៍នគរបាលរដ្ឋបាលចោមចៅទី១ បានចេញល្បាតក្នុងមូលដ្ឋាន ខណ:មក ដល់ចំណុចផ្លូវបេតុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី ក៏ប្រទះឃើញជនសង្ស័យកំពុងតែបណ្ដើរម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខកណ្ដាល 1AB- 8560 ដោយមានការសង្ស័យសមត្ថកិច្ចក៏បានឈប់សួរនាំ ភ្លាមៗជនសង្ស័យបានផ្ដួលម៉ូតូរត់គេចខ្លួនបានប្រហែលជាង១០០ ម៉ែត្រឡើងផ្ទះប្រជាពលរដ្ឋទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនបានរួមទាំងវត្ថុតាងយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ។
សមត្ថកិច្ចបានបន្តថា ពេលសួរនាំជនសង្ស័យបានឆ្លើយសារភាពថាម៉ូតូដែលខ្លួនបណ្ដើរតាម ផ្លូវនោះគឺជាម៉ូតូដែលខ្លួនទើបតែឆ្កឹះសោរបន្ទប់ជួលនៅម្ដុំខាងក្រោយតារាងបាល់ទាត់ HAPPY SPORT ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយសួរនាំរួចសមត្ថកិច្ចបានទាក់ទងទៅជនរងគ្រោះឱ្យមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្ត ។

ជនសង្ស័យមានឈ្មោះ បុិន សៀងហាក់ ភេទ ប្រុសអាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល៣ដុល្លារ ភូមិត្រពាំងថ្លឹង៣ កាត់សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះមានឈ្មោះ ផន លីហ្សា ភេទស្រីអាយុ២១ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះជួលលេខ១២B ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច ខណ្ឌពោធិសែនជ័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់។
ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ ៕

ចែករំលែកអត្ថបទ