Saturday, May 11, 2024
Latest:
សន្តិសុខ​សង្គម

ជនជាតិចិនម្នាក់បង្កគ្រោះថ្នាក់ចរាចរណ៍ ឆែកឃើញគ្រឿងញៀនជាង៦គីឡូក្រាម

ភ្នំពេញ៖ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​បានបង្កឡើងនៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបរោងកុនលុច តាមបណ្តោយមហាវិថីព្រះនរោត្តម កែងផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ បង្កដោយបុរសជាជនជាតិចិនម្នាក់ ក្រោយពីបង្កគ្រោះថ្នាក់ ចរាចរណ៍រួចមក ក៏បានបើករថយន្តរត់គេចចេញពីកន្លែងកើតហេតុ ដោយមិនទទួល ខុសត្រូវអ្វីទាំងអស់ ភ្លាមនោះប្រជាពលរដ្ឋបាននាំគ្នាដេញតាមឃាត់ខ្លួនជនបង្កតែម្តង ។

សមត្ថកិចចបានប្រាប់ឲ្យដឹងថា ជនបង្ករជាជនជាតិចិន ឈ្មោះ អៅ មីង ភេទប្រុស អាយុ ៣០ ឆ្នាំ ត្រូវសមត្ថកិច្ចកំពុងធានការជំនាញសួរចម្លើ យ ដើម្បីបន្តយកបក្សពួកនឹងវត្ថុតាងបន្ថែមទៀត ចំពោះគ្រឿងញៀនទាំងនោះ ។

សូមរំលឹកថា គេឃើញបុរសម្នាក់ និងស្ត្រីម្នាក់បានជិះរ៉ឺម៉កកង់បីឥណ្ឌា ពណ៌ក្រហម ពាក់ស្លាកលេខព្រៃវែង1M-1574 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្តម ទិសដៅពីកើតទៅលិច បានឈប់រងចាំស្តុប ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក Lexus RX350 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AW-4332 បើកបរដោយបុរសជនជាតិម្នាក់ បានធ្វើដំណើរមកពីក្រោយបុកពេញទំហឹង អូសរ៉ឺម៉កកង់បីជាច្រើនម៉ែត្រ បណ្ដាលឲ្យក្រឡាប់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ រថយន្តបង្កបានព្យាយាមបើករត់គេច រហូតដល់ចំណុចផ្សារតាប៉ាង ផ្លូវលេខ១៣៦ ក៏ត្រូវបានប្រជាពលរដ្ឋដេញឃាត់ រថយន្តខាងលើបានតែម្តង។ ដោយនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បងប្អូនប្រជាពលរដ្ឋបានប្រើហិង្សាទៅជនបង្កវ៉ៃម្នាក់មួយដៃ មួយជើងទើបបណ្ដាលឲ្យរងរបួសបែកមាត់។

បន្ទាប់មកសមត្ថកិច្ចឃើញនៅក្នុងរថយន្តរបស់ជនបង្ករមានការបូបយួរមួយ ក្នុងនោះមានកញ្ចប់កាហ្វេចំនួន០៦ដុំ ដោយមានការសង្ស័យសមត្ថកិច្ចបានហែកមើលឃើញមានថ្នាំគ្រាប់ពណ៌ទឹកសមុទ្រ រូបតុក្កតា សញ្ញាក្បាលខ្មោច ច្រើនគ្រាប់ សង្ស័យជាសារធាតុញៀន ភ្លាមនោះសមត្ថកិច្ចបានសហការណ៍ជាមួយការិយាល័យ ប្រឆាំងគ្រឿងញៀនដើម្បីធ្វើតេស្ត នឹងជាលទ្ធផលបង្ហាញអោយឃើញថា ជាថ្នាំញៀនប្រភេទ M.A /M.D (អិចស្រ្តាស៊ី) ថ្នាំគ្រវី ក្រោយមកសមត្ថកិច្ចបានសួរចម្លើយនឹងពន្លាត ដែនសមត្ថកិច្ចបន្តធ្វើការឆែកឆេរដល់លំនៅដ្ឋានជនសង្ស័យស្ថិតនៅខណ្ឌច្បារអំពៅ ។

កិច្ចប្រតិបត្តិការបន្តនេះដោយ មិនមានលទ្ធផលរុករកឃើញអ្វី នឹងការស្តាប់ចម្លើយសារភាព ជនសង្ស័យមិនបានប្រាប់អំពីបក្សពួក សមត្ថិច្ចក៏បានធ្វើកំណត់ហេតុនៃការឆែកឆេរ ព្រមទាំងដកហូតថ្នាំញៀនប្រភេទអិចស្តាស៊ីចំនួន 11,680គ្រាប់ ទម្ងន់ 6kg 541ក្រាម នឹង32មីលីក្រាម ៕