Sunday, May 12, 2024
Latest:
គ្រោះថ្នាក់ចរាចរណ៍

រថយន្ដដឹកថ្មបើកបុករថយន្ដដឹកមេសុីម៉ង់ត៍ក្រឡាប់របួសធ្ងន់២នាក់

ភ្នំពេញ​ ៖​ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់​ បន្ទាប់ពី​រថយន្តដឹកថ្ម​ បើកលឿនមិនប្រយត្ន័ជ្រុលទៅ​បុករថយន្តដឹកមេសុីម៉ង់ត៍ដែលចតនៅ​ចញ្ចើម​ផ្លូវបណ្ដាលអោយក្រឡាប់
ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះ បង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង​៣​និង៣០នាទីទៀបភ្លឺចូលថ្ងៃចន្ទ ទី១ ខែមិនា ឆ្នាំ២០២១​ នៅចំណុចខាងត្បូងសាលាកូរ៉េប្រមាណ ប្រហែល៥០ម៉ែត្រ ភូមិភ្លូផ្អែម សង្កាត់គោករការ ខណ្ឌ ព្រែកព្នៅ រាជធានី​ភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សូរ ភាព ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ចំណែកអ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនោះឡើយដោយបើករថយន្តដឹកថ្ម​ ក្បាលពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ​3F.3040គៀបជាប់រងរបួសធ្ងន់​ ។​ ឯរថយន្តដឹកមេសុីម៉ង់ត៏ក្បាលពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ3A.8556​ អ្នកបើកគិចខ្លួនបាត់។

យោងតាមប្រភពពីប្រជាពលរដ្ឋបាន ប្រាប់​ឲ្យដឹងថា​ដំបូងឡើយគឺមានរថយន្តដឹកមេស៊ីម៉ង់ត៍​ម៉ាកហ៊ីយ៉ាន់ដាយ​ បើកមកចតនៅ​ចិញ្ចើមផ្លូវ វិមានឈ្នះឈ្នះ​ បែរក្បាលទៅ​ទិសខាងជើង ខណ:កំពង់តែចតក៏ស្រាប់តែ​មាន រថយន្តដឹកថ្ម​ បើកតាមបណ្ដោយផ្លូវវិមាន​ឈ្នះឈ្នះ ទឹសដៅពីត្បូងមកជើង យ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតមកខាងស្ដាំដៃទៅបុកចំពីចំហៀងខាងឆ្វេងខាងក្រោយរថយន្តដឹកមេស៊ីម៉ង់ត៍​បណ្ដាលឲ្យបែកកង់អស់២​ និងកំពិតកាងក្រោយ ។ រថយន្តមិនទាន់អស់ល្បឿនបានទៅមុខប្រមាណ២០ម៉ែត្រក៏រ៉េចង្កូតមក​ស្ដាំដៃ​បុកចូលមុខផ្ទះប្រជាពលរដ្ឋធ្លាក់ចូល​ប្រឡាយលូទឹកស្អុយក្រឡាប់ផ្ងារមួយចំហៀងខ្ចាយថ្មពេញផ្លូវ និងរងរបួសស្រ្តីម្នាក់ត្រូវបាន ប្រជាពលរដ្ឋទាញចេញយកទៅ​សង្គ្រោះភ្លាមៗ។​ ចំណែកឯតៃកុងគៀបជាប់នៅក្នុងរថយន្តរហូតដល់ខាងសង្គ្រោះបន្ទាន់​711 កងពលតូច ង70 បានមកជួយសង្គ្រោះកាត់ដែកចេញយកតែកុងដែលគៀបជាប់យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យលោក​សង្ឃរងរបួសធ្ងន់។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមក​វាស់វែងស្ទូចយករថយន្តទាំងពីរ​គ្រឿងទៅ​រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕