Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលប៉ុស្តិ៍ចាក់អង្រែលើ​ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង​នគរបាលប៉ុស្តិ៍ចាក់អង្រែលើ​ ធ្វើការ​ឃាត់ខ្លួន​និងដកហូតថ្នាំ​ញៀនមួយកញ្ចប់ធំល្មម​ ៖​ ហេតុការណ៍នេះ​បានកើតឡើងកាលពីវេលា​ម៉ោង០១និង០០នាទី​រសៀលថ្ងៃទី០៩ខែ​មេសាឆ្នាំ២០២០​ នៅ​ចំណុចផ្លូវ៣៧១ ភូមិ ព្រែកតាគង់១ សង្កាត់​ចាក់អង្រែលេី​ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

លោក​ នាយ​ ប៉ុស្តិ៍នគរបាល​ ចាក់អង្រែលើ​បានអោយដឹងថា​ ជនសង្ស័យមានឈ្មោះ​ មាស​ ច័ន្ទបញ្ញា​ ភេទ ប្រុសអាយុ២៦ឆ្នាំ ជន​ជាតិខ្មែរមុខរបរមិនពិតប្រាកដ​ ស្នាក់នៅ ភូមិដេីមស្លែងសង្កាត់ច្បារអំពៅ២ ខណ្ឌ​ច្បា​រអំពៅ ។
លោកនាយប៉ុស្តិ៍​បានបន្តថា​ មុនឈានដល់ការ​ឃាត់ខ្លួ​ន​ជនសង្ស័យ​ គឺកម្លាំងនគរបាល​​ប៉ុស្តិ៍​ចាក់អង្រែលើ​ បានចុះល្បាតក្នុងមូល​ដ្ឋាន​ ខណៈមកដល់ចំណុចកើតហេតុខាង​លើ​ ​ក៏​បាន​​ប្រទះឃេីញជនសង្ស័យកំពុងជិះម៉ូតូមួយគ្រឿង​ដោយមានការសង្ស័យកម្លាំងនគរ​បាល​ បានឃាត់សួរនាំឆែកឆេ​ រកឃើញថ្នាំញៀនមួយកញ្ចប់ជាប់នៅនិងខ្លួនក៏ឃាត់​យក​មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់​អង្រែលើ​តែម្ដង​ ។

បច្ចុបន្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាន​នគរបាលប៉ុស្តិ៍ចាក់អង្រែលើធ្វើកំណត់​ហេតុ​បញ្ជួនទៅកាន់​អធិការដ្ឋាននគរបាល​ខណ្ឌ​មានជ័យដើម្បីកសាងសំណុំរឿងចាត់ការបន្ត​តាមនិតិវិធីច្បាប់៕

ចែករំលែកអត្ថបទ