Monday, May 13, 2024
Latest:
គ្រោះថ្នាក់ចរាចរណ៍

បើកបុកបង្កាន់ដៃស្ពានអាកាសដីហ៊ុយ សន្លប់ស្តូកស្តឹងម្នាក់ ត្រូវបានឡានពេទ្យដឹកទៅសង្គ្រោះភ្លាមៗ

ភ្នំពេញ÷ បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាម៊ុយដឹកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយសារបើកបុកបង្កាន់ដៃស្ពានអាកាស់ដីហ៊ុយដោយខ្លួនឯង ។

ករណីខាងលើបង្កឡើងដោយបុរសម្នាក់បើកម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HG-4315 បើកបរក្នុងទិសដៅពីកើតទៅលិច ហើយបានរេចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសដីហ៊ុយយ៉ាងពេញទំហឹង បណ្តាលអោយអ្នកបើកបររងរបួសធ្ងន់ដឹកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ ដែលហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាយប់ថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២១ វេលាម៉ោង១០:១០នាទី ។

គួរបញ្ជាក់ផងដែរថា អត្តសញ្ញាណជនរងគ្រោះ នៅមិនទាន់ដឹងនៅឡើយទេ ។