Sunday, April 28, 2024
Latest:
ព័ត៌មាន​ជាតិ

ជំទាវវ័យក្មេង លាង ធារ៉ា ជោគជ័យទាំងមុខជំនួញ និងសុភមង្គលក្នុងគ្រួសារ

(ភ្នំពេញ )៖ បេីនិយាយដល់ជីវិតគ្រួសាររបស់ អគ្គនាយិកា ក្រុមហ៊ុន Theara Leang Co.,LTD លោកជំទាវ លាង ធារ៉ា និងស្វាមី លោកឧកញ៉ា ឌី ជោត គឺត្រូវបានមហាជនដែលស្គាល់ពួកគាត់ដាក់រហ័សនាមឲ្យថា ជា “គ្រួសារគំរូ រ” ជោគជ័យមុខជំនួញ ហេីយជីវិតគ្រួសាររស់នៅពោរពេញទៅដោយសុភមង្គល ថែមទៀត ដោយសារតែសង្កេតឃេីញនៅក្នុងសង្គមបច្ចុប្បន្នបញ្ហាគ្រួសារ ការបែកបាក់មានច្រេីន ទេីបលោកជំទាវនិងស្វាមី បានសម្រេចរៀបចំសិក្ខាសិលាមួយ ជួបជុំជជែកអំពីគ្រួសារ បញ្ហានិងដំណោះស្រាយ ចែករំលែកបទពិសោធន៍ និងស្វែងរកដំណោះស្រាយជាមួយបងប្អូន។

លោកជំទាវ លាង ធារ៉ា និងស្វាមី ឧកញ៉ា ឌី ជោត បានរៀបចំសិក្ខាសាលាមួយជួបជុំជជែកអំពីគ្រួសារ បញ្ហានិងដំណោះស្រាយ នៅថ្ងៃទី ៣០ ខែមករា នៅភោជនីយដ្ឋាន ទន្លេបាសាក់ ២ ក្នុងបំណងបង្ហាញពី វិធីសាស្ត្របង្កេីនសេចក្តីសុខ និងសុភមង្គលក្នុងគ្រួសារ វិធីសាស្ត្រពង្រឹងភាពជាដៃគូដឹកនាំខ្លួន និងគ្រួសាររបៀបគ្រប់គ្រង និងចាត់ចែងពេលវេលាប្រចាំថ្ងៃបទពិសោធន៍នៃការរស់នៅបែបស្ត្រីសម័យថ្មីទទួលបាន ចំណេះដឹងថ្មីៗបន្ថែមជាច្រេីនទៀត ។

លោកជំទាវ រូបស្អាតឆ្លាត វៃក្មេង លាង ធារ៉ា បេីនិយាយពីអាយុគឺលោកជំទាវនៅក្មេង តែលោកជំទាវអាចរៀបចំគ្រួសារមួយឲ្យមានសុភមង្គល ហេីយជីវិតលោកជំទាវជោគជ័យទាំងព្រមតែម្តង។ នៅក្នុងកម្មវិធីសិក្ខាសាលាគឺលោកជំទាវនិងស្វាមី បានរៀបចំឡេីងដោយទឹកចិត្តនិងបេះដូង ស្ម័គ្រចិត្ត ចូលរួមចំណែកជួយ ទៅដល់អ្នកមានបញ្ហាក្នុងគ្រួសារ ពន្យល់ឲ្យពួកគាត់ក្លាហានប្រឈមមុខដោះស្រាយបញ្ហា ក្នុងគ្រួសារ និងចែករំលែក បទពិសោធន៍ដែលមានជូនទៅដល់អ្នកដែលចូលរួម។ មិនតែប៉ុណ្ណោះ លោកជំទាវក៏បានផ្តល់ជាកាដូដល់អ្នកចូលរួម ផងដែរ ហេីយថវិកាបានពីការលក់សំបុត្រ យកទៅផ្គត់ផ្គង់កម្មវិធី មិនបានចំណេញអ្វីនោះទេ ផ្ទុយទៅវិញលោកជំទាវបែរជាចំណាយថវិកាផ្ទាល់ខ្លួនបន្ថែមទៀតផងដែរ។

លោកជំទាវ លាង ធារ៉ា បានប្រាប់ឲ្យដឹងថា គោលបំណងគឺចង់ជួយដល់គ្រួសារដែលមិនយល់ពីគ្នា មិនចុះសម្រុង គ្នាទៅវិញទៅមក មានការយល់ច្រឡំ គ្មានអ្នកប្រឹក្សាល្អនៅជិត គួដោះស្រាយបែបណា ដេីម្បីឲ្យជីវិតស្វាមីភរិយាអាចបន្តរស់នៅជាមួយគ្នា មានសុភមង្គល ជីវិតរៀបការ ត្រូវឆ្លងកាត់ឧបសគ្គ បញ្ហាច្រេីន ដែលយេីងត្រូវរួមគ្នាដោះស្រាយ។ ចង់អោយមានវប្បធម៌បើកចិត្តទូលាយ ក្នុងការចែករំលែកពី បញ្ហាទាំងឡាយ ដែលគ្រួសារនិមួយៗកំពុងជួបហើយមិនទាន់មានដំណោះស្រាយ។ បង្កើតអោយមានភាពក្លាហានក្នុងការ សួរ និងឆ្លើយពីបញ្ហាដែលគ្រួសារខ្លួនកំពុងជួប។ លេីកទឹកចិត្តដល់អ្នកមានជីវិតគូ និងមិនទាន់មានគូ អ្នកមានគ្រួសារហេីយរកាំរកូសជាមួយគ្នា តែពេលពួកគាត់ចូលរួមហេីយគឺបានយល់ចិត្តគ្នាកាន់តែច្រេីនពីជីវិតក្នុងគ្រួសារ ឈ្លោះប្រកែកគ្នាហេីយបែរជាត្រូវគ្នាវិញ។

លោកជំទាវ បន្តថា កន្លងមកពួកគាត់មានបញ្ហាហ្នឹងតែអត់មានអ្នកជួយផ្តល់យោបល់ ដោះស្រាយអោយពួកគាត់ស្គាល់ពីតួនាទីរបស់ខ្លួន រហូតដល់ធ្វេីឲ្យពួកគាត់អាចឈានដល់លែងលះគ្នាក៏មាន ប៉ុន្តែនៅពេលពួកគាត់ចូលរួមក្នុងសិក្ខាសាលានេះ គឺបានយល់ច្រេីនហេីយមានស្វាមីភរិយាខ្លះឈ្លោះគ្នាស្ទេីរតែលែងលះគ្នាទៅហេីយ តែដល់ពេលចូលរួមកម្មវិធី ក៏ដឹងកំហុសរៀងខ្លួន សុំទោសគ្នាក៏ចាប់ផ្តេីមជាមួយគ្នាវិញក៏មាន។

លោកជំទាវ ធារ៉ា បន្ថែមថា ជាការពិតស្វាមីភរិយាខ្លះពួកគាត់មិនហ៊ានយករឿងគ្រួសារផ្ទាល់ខ្លួនទៅនិយាយប្រាប់គេទេ សូម្បីតែគ្រួសារឪពុកម្តាយ ដោយសារតែខ្លាចខ្មាស់គេ មិនហ៊ានប្រឈមមុខកំហុស ឬបញ្ហាទាំងអស់នោះ តែនៅពេលពួកគាត់ចូលរួមកម្មវិធីសិក្ខាសាលា ពួកគាត់ក្លាហាន ហ៊ានយកបញ្ហាក្នុងគ្រួសារពួកគាត់មកសួ ហេីយពួកគាត់ចង់ដឹងថាត្រូវធ្វេីបែបណា ដេីម្បីជីវិតគ្រួសារត្រឡប់មកល្អដូចថ្ងៃចាប់ផ្តេីម៕

ចែករំលែកអត្ថបទ