សន្តិសុខ​សង្គម

បុរសម្នាក់បានស្លាប់បន្ទាប់ពីហូបត្រីក្រពតរួច នៅឃុំកោះស្តេចដារាសាគរ ខេត្តកោះកុង

ខេត្តកោះកុង៖ បុរសជាកម្មករសំណង់ម្នាក់បានបានស្លាប់បន្ទាប់ពីហូបត្រីក្រពត កាលពីវេលាទៀបភ្លឺចូលថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១ នៅភូមិព្រែកស្មាច់ ឃុំកោះស្តេចដារាសាគរ ខេត្តកោះកុង។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា៖សពជនរងគ្រោះឈ្មោះ សាន សុខចាប ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បុខរបរកម្មករ ស្រុកកំណើត និងលំនៅបច្នុប្បន្ន ភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ។
មន្ត្រីបានបន្តថា៖ករណីនេះជនរងគ្រោះបានស្លាប់នៅវេលាម៉ោងជិត៥ទៀបភ្លឺក្រោយពីបញ្ជូនមកជួយសង្គ្រោះ នៅមណ្ឌលសុខភាព ។បច្ចុប្បន្នសពជនរងគ្រោះ បានយកទៅតម្កល់ទុក នៅវត្តគិរីតេជោគឺវត្តកូនកុកស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច រង់ចាំក្រុមគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

ចែករំលែកអត្ថបទ