Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលប៉ុស្ដិចាក់អង្រែលើឃាត់ខ្លួនជន​សង្ស៏យម្នាក់រួមនិងថ្នាំញៀន៥កញ្ចប់

ភ្នំពេញ​៖​ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ចុះល្បាតក្នុងមូលដ្ឋានបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ២រំលងអាធ្រាត​ឈានចូលថ្ងៃទី១៤​ ខែឧសភាឆ្នាំ២០២០​ នៅចំណុចផ្លូវ៦០ម៉ែត្រ មុខសំណង់មិនរៀបរយក្រុមទី៨ ភូមិ ព្រែកតាគង់សង្កាត់ចាក់អង្រែលេី​ ខណ្ឌ​មា​នជ័យ រាជធានីភ្នំពេញ ។

លោក​ អ៊ុំ​ រតនា​ នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី​ បានឲ្យដឹងថា​ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ហេងបូរ៉ា ភេទ ប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅ ផ្លូវ៦០ម៉ែ្រតភូមិព្រែកតាគង់​ សង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ ។

លោកនាយប៉ុស្ដិ៍ចាក់អង្រែលេី​ បានឲ្យដឹងទៀតថា នៅថ្ងៃទី១៤​ ខែឧសភា​ ឆ្នាំ២០២០​ វេលាម៉ោង២រំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេី ចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុច កេីតហេតុខាងលេីក៏ប្រទះឃេីញជនសង្ស័យ ឈ្មោះ ហេង បូរ៉ា កំពុងឈរលក់ថ្នាំញៀនក៏ឃាត់ត្រួតពិនិត្យ រកឃេីញមានក្រាមសថ្លាចំនួន ០៥ កញ្ចប់ថង់តូច(សង្ស័យជាគ្រឿងញៀ) រួចឃាត់ខ្លួនយកមកធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេីតែម្ដង ។ វត្ថុតាងដក​ហូតមាន៖ ក្រាមពណ៍សថ្លា ចំនួន០៥កញ្ចប់ថង់តូច ។

បច្ចុប្បន្ន​ ជនសង្ស័យរួមនិងវត្ថុតាងត្រូវបាន​សមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំ​បញ្ជួនទៅអធិការនគរបាលខណ្ឌមានជ័យ​ដើម្បីចាត់ការបន្តតាមនិតិវិធីចកបាប់៕

ចែករំលែកអត្ថបទ