Saturday, April 27, 2024
Latest:
គ្រោះថ្នាក់ចរាចរណ៍

គ្រាន់តែគ្រោះថ្នាក់ចររាចរណ៍សោះលោកនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយដកកាំភ្លេីងគំរាមយុវជនម្នាក់

ភ្នំពេញ​៖ គ្រោះថ្នាក់​​ចរាចរណ៍​កេីតជាជម្លោះដកកាំភ្លេីងផ្អេីលម្ដុំផ្សារធំថ្មី​ ហេតុការណ៍​ក្នុង​សង្កាត់​ផ្សារ​ទី១​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញនៅវេលា​ម៉ោង​០៤៖៣០នាទី​រំលង​អាធ្រាត្រ​ឈានចូលថ្ងៃទី​១០​ ខែមករា​ ឆ្នាំ​២០២១។

បេីតាមការបញ្ជាក់ពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ក្រុមការងារ​ ដែលផ្សាយផ្ទាល់ថា​មុនដំបូងគាត់ឃេីញរថយន្តព្រូសបេីកបរដោយបុរសម្នាក់ដែលមានកាំភ្លេីងបានបេីកឡានស្របគ្នាតាមបណ្តោយផ្លូវ៧៣​ គៀនផ្សារធំថ្មី​ ហេីយឃេីញរថយន្តបានបេីកគៀរម៉ូតូបណ្តាលឲ្យដួល​ ហេីយបានដកកាំភ្លេីងពីចង្កេះហេីយស្រែកថាហែងចង់យ៉ាងម៉េច​ ភ្លាមៗនោះជនរងគ្រោះបានលេីកដៃសុំកុំបាញ់គាត់អី​ អ្នកដែលឃេីញហេតុការណ៍បានរត់មកជួយជនរងគ្រោះដែលដួលម៉ូតូបានបាក់ដងកាំបិតនិងត្រូវត្រង់ប្រអប់ជេីង​ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ​ បន្ទាប់​មកអ្នកដែលបង្ករនៅតែបន្តសំញែងកាំភ្លេីងនៅមុខសមត្ថកិច្ចដដែលៗ​ ទេីបសមត្ថកិច្ចសុំដកទុកសិន​ ហេីយជនបង្ករប្រគល់អោយតសំបកកាំភ្លេីងមិនប្រគល់គ្រាប់អោយនោះទេ​ ហេីយបានស្រែកគំហកដាក់សមត្ថកិច្ចថែមទៀតផង​។

អ្នកបង្កបានស្រែកប្រាប់ក្រុមការងារ ថាខ្លួនមានមុខងារជាមន្ត្រីកងរាជអាវុធហត្ថនិងមានតួរនាទីនាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ​ ហេីយខ្លួនបានចេញពីផឹកសុីមួយកន្លែង​ហេីយបំណងបេីករថយន្តមកផ្ទះរបស់ខ្លួននៅជិតកន្លែងកេីតហេតុ។

ជាចុងក្រោយ​ក្រោយជនរងគ្រោះមិនចង់មានរឿងវែងឆ្ងាយក៏មិនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលីសទេដោយសុំត្រឹមតែអ្នកបង្ករសងថ្លៃព្យាបាលនៅមន្ទីរពេទ្យតែប៉ុន្នោះ​ ដេីម្បីបញ្ចប់រឿង។

ចែករំលែកអត្ថបទ