Tuesday, May 14, 2024
Latest:
គ្រោះថ្នាក់ចរាចរណ៍

ស្រវឹងស្រាបើករថយន្តព្រូសបុករះបង្គោលឡាក់ បាក់អស់៦ដើមរថយន្តធ្លាក់ចូលប្រឡាយ​ តែមិនរងរបួស

ភ្នំពេញ​ ៖​ បុរសម្នាក់បើករថយន្តតូយូតាព្រូសមួយគ្រឿងបោះយ៉ាងលឿនជ្រុលទៅបុករះបង្គោលឡាក់បាក់អស់៦ដើមរថយន្តវិលមួយជុំធ្លាក់ចូលប្រឡាយ សំណាងល្អម្ចាស់រថយន្តមិនរងរបួស។

​ ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី៩ ខែមិនា ឆ្នាំ២០២១​ ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រជិតស្តុបបាគូរ ប្រមាណ២០០ម៉ែត្រ ក្នុងសង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ។

​ រថយន្តបង្កម៉ាកតូយូតាព្រូស ពណ៌ក្រហម ស៊េរីឆ្នាំ២០០៦ពាក់ផ្លាកលេខភ្នំពេញ2BD.5098បើកដោយបុរសម្នាក់ស្រវឹងស្រា។

​ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ ស្រវឹងស្រាបើករថយន្តតូយូតាព្រូសធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រទិសដៅពីលិចទៅកើតបោះពួយក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុខាងលើដោយផ្លូវងងឹតនិងស្ថានភាពផ្លុូវកោងផងនោះបានជ្រុលទៅបុករះបង្គោលឡាក់បណ្ដាលឲ្យបាក់ចំនួន៦ដើមរថយន្តវិលមួយជុំធ្លាក់ចូលប្រឡាយរថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរមិនមាន រងរបួសនោះទេ។

​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកចំណុចកើតហេតុបានទាកទងជំនាញ ខណ្ឌ មកវាស់វែងយករថយន្តបង្កយករក្សាទុកនៅការិយាល័យចរាចរណ៍ខណ្ឌដង្កោរងចាំដោះស្រាយនៅពេលក្រោយ​ ៕