Monday, April 29, 2024
Latest:
គ្រោះថ្នាក់ចរាចរណ៍

រថ​យ​ន្តដឹក​កម្មករ​​ បើកបុក​គោងាប់១ក្បាល​ ក្រឡាប់ធ្លាក់ផ្លូវ បណ្តាលឲ្យកម្មកររងរបួស​ធ្ងន់ស្រាល​១៥​នាក់ទាំងព្រលឹម..!

កំពង់ស្ពឺ៖ ហេតុការណ៍នេះបានកើតឡើងនាវេលា​ម៉ោង​៦​ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២០​ ខែកុម្ភ​:​ ឆ្នាំ​២០២១​ នៅលើ​ផ្លូវលំ​លេខ​109​ ត្រង់​ចំណុច​ភូមិ​ក្រាំង​ម្កាក់​ ឃុំ​តាំង​ក្រូច​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ ។​

​តាម​របាយការណ៍ពីកន្លែងកើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​នេះ​បង្ក​ឡើង​ដោយ​ រថយន្ត​មួយ​គ្រឿង​ ម៉ាក​ហ៊ី​យិ​ន​ដាយ​ ដឹក​កម្មករ​រោងចក្រ​ចំនួន​៧០នាក់​ ស្រី​៦៥​នាក់​ ព​ណ៌​ស​ ពាក់​ផ្លាក​លេខ​កំពង់ស្ពឺ​ 3A-1399​ អ្នកបើកបរ​ឈ្មោះ​ ប៊ី​ សា​រិ​ន​ ភេទ​ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ រស់នៅ​ភូមិ​ទឹក​ស្អុយ​ ឃុំ​ទំព័រ​មាស​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត​ មក​ដល់​ចំណុច​ខាងលើ​ បាន​បុក​គោ​ ១​ក្បាល​ សម្បុរ​ស​ បណ្តា​ឲ្យ​រថយន្ត​ធ្លាក់​ផ្លូវ​ផ្អៀង​នៅ​ខាងជើង​ផ្លូវ​ បណ្តាល​ឲ្យ​ងាប់​គោ​ញី​ ១​ក្បាល​ និង​រង​របួសស្រាល​ចំនួន​១៥នាក់​ស្រី​ ។​

​ចំពោះ​អ្នកបើកបរ​រថយន្ដ​ ក្រោយ​ពេល​កើតហេតុ​បាន​គេចខ្លួន​ និង​វត្ថុ​តាង​រថយន្ត​ ១​គ្រឿង​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ នគរបាល​រដ្ឋបាល​តាំង​ក្រូច​៕

ចែករំលែកអត្ថបទ