Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

នារីវ័យក្មេងម្នាក់ធ្លាក់ពីលើអូរតែ ដឺ លីតហ៍ ហូថែល ស្វីតហ៍ ជាន់ទី១២ស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់ធ្លាក់ពីលើអូរតែល ដឺ លីតហ៍ ហូថែល ស្វីតហ៍ ជាន់ទី១២ដោយមិន ដឹងមូលហេតុបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅក្នុងថ្លុក ឈាមគួរឲ្យរន្ធត់
ហេតុការណ៍នេះបានបង្កឲ្យមានភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សពនារីរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅ ឡើយទេ ដោយសង្ស័យនាងជាជនជាតិចិន មានវ័យ ប្រហែលជាង២០ឆ្នាំ ជនគ្រោះស្លៀកខោខ្លី ពាក់អាវដៃវែង ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែ និងធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ ពួកគាត់មិនដឹងថានារីរងគ្រោះមានបញ្ហាអ្វីនោះទេ ដោយបានត្រឹមតែឃើញនារីរង គ្រោះធ្លាក់ពីលើអូរតែល ពីជាន់ទី១២មកកដល់ដីស្លាប់ភ្លាមៗ ដោយមិនដឹងថា ជាករណីឃាតកម្ម ឬក៏ករណីអត្តឃាតឡើយ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានយកខ្សែនគរបាលមកព័ទ្ធជុំវិញទីតាំងកើតហេតុកុំឲ្យបាត់ដាន ដែលពិបាកដល់សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ និងកោសល្យវិឆ័យ។ រួចមកសមត្ថកិច្ចបានដឹកសពជនរង គ្រោះ យកទៅ តម្កល់នៅវត្តស្ទឹងមានជ័យរងចាំស្រាវ ជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ