Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ធ្លាក់ដែកថ្នាំងអំពៅ១ដើម ពីលើអគារសាងសង់មួយកន្លែង ទម្លុះកញ្ចក់រថយន្តទំនើបមួយគ្រឿង បណ្តាលឲ្យធ្លុះជើងបុរសម្នាក់

ភ្នំពេញ៖ ដែកថ្នាំងអំពៅ១ដើម ពីលើអគារសាងសង់មួយកន្លែង ទម្លុះកញ្ចក់រថយន្តទំនើបមួយគ្រឿង បណ្តាលឲ្យធ្លុះជើងបុរសម្នាក់រងរបួសធ្ងន់ ដែលហេតុការណ៍នេះកើតឡើងកាលពីនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចការដ្ឋាន នៅមុខវត្តបទុមវតី ក្បាលដីលេខ១២៤ ផ្លូវលេខ៧ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ករណីធ្លាក់ដែកថ្នាំងអំពៅ១ដើម ពីលើអគារសាងសង់មួយកន្លែង ទម្លុះកញ្ចក់រថយន្តទំនើបមួយគ្រឿង បណ្តាលឲ្យធ្លុះជើងបុរសម្នាក់រងរបួសធ្ងន់ ។ ភ្លាមៗនោះបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចុះដល់កន្លែងហេតុ បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុមាន បុរសម្នាក់ធ្វើដំណើរដោយរថយន្តម៉ាក Ford ពណ៌ប្រផះ ពាក់ស្លាកលេខភ្នំពេញ 2BF-0636 ធ្វើដំណើរតាមបណកដោយផ្លូវ ខណះមកដល់ចំណុចការដ្ឋានស្រាប់តែមានដែកថ្នាំងអំពៅធ្លាក់មកពីលើការដ្ឋានកំពុងសាងសង ទម្លុះកញ្ចក់រថយន្ត បុកចំជើងរបស់បុរសកំពុងបើករថយន្តនោះតែម្ដង។

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាអោយកម្លាំងជំនាញចុះទៅទីតាំងការដ្ឋានពិនិត្យមើល និងអោយផ្អាកទាំងស្រុងជាបណ្ដោះអាសន្ន។ ក្រោយបញ្ជូនជនរងគ្រោះដល់មន្ទីរពេទ្យ ភាគីម្ចាស់ការដ្ឋាននិងភាគីជនរងគ្រោះ ក៏បានសម្របសម្រួលគ្នាជាមួយរងគ្រោះផងជូនជាសំណងផងដែរ៕

ចែករំលែកអត្ថបទ