Tuesday, April 23, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

អគ្គីភ័យឆាបឆេះព្រះវិហារវត្តស្រង៉ែសមត្ថកិច្ចចេញអន្តរាគមន៍ទាន់ពេលកុំអី…

កំពង់ចាម៖ ព្រះវិហារ វត្តស្រង៉ែ នៅឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវបានអគ្គីភ័យឆាបឆេះបង្ក ការភ្ញាក់ផ្អើលដល់ព្រះសង្ឃនិងប្រជាពល់រដ្ឋព្រមទាំងសមត្ថកិច្ច ៖ ហេតុការនេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៨ខែកញ្ញាឆ្នាំ ២០១៨ ។

លោកវសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរបានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពី ព្រះចៅអធិការវត្តស្រង៉ែ ថាមានអគ្គីភ័យឆាបឆេះព្រះវិហារនៅក្នុងវត្តស្រង៉ែ ឃុំស្រង៉ែ ស្រុកព្រៃឈរ ភ្លាមៗនោះ លោកបានដឹកនាំ បញ្ជាកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលស្រង៉ែដោយផ្ទាល់ព្រមទាំងបានការសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ចេញរថយន្តពន្លត់អគ្គីភ័យ ចុះជួយអន្តរាគមន៍ បាញ់ពន្លត់បានទាន់ពេលវេលា និង គ្រប់ គ្រងស្ថានការបានទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន០២ស៊ឺទែន។
សូមបញ្ជាក់ថានៅថាក្នុងហេតុការអគ្គីភ័យនេះបណ្តាលអោយខូចខាតរួមមាន៖
– សម្ភារៈតុបតែងបាល័ង្កព្រះ – ខូចខាតផ្ទាំង គំនូរពិដានមួយចំនួន -ខូចខាតការូមួយចំនួននិង សម្ភារៈមួយចំនួនទៀត-តែមិនបណ្តាលអោយគ្រោះថ្នាក់ដល់ប្រជាពល រដ្ឋនោះទេ ។

លោកវសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានបញ្ជាក់ថា ៖ មូលហេតុៈដែលបង្កឲ្យមានអគ្គីភ័យកើតឡើង បណ្តាលមកពីកាឆាបឆេះភ្លើងទៀតដុតទុកចោល ដោយគ្មានអ្នកមើលខុសត្រូវ នៅ ក្នុងព្រះវិហារ ។ លោកបានអំពាវនាវ សូមឲ្យព្រះសង្ឃនិង គណៈកម្មការអាចារ្យ វត្តទាំងអស់ទូរទាំងប្រទេសកម្ពជាមេត្តាមានការប្រុងប្រយត្ន័ចំពោះភ្លើងទៀននិង ធូកនៅក្នុងវត្តទាំងមូលព្រោះវដូវនេះជាវដូវបុណ្យភ្ជុំបិណ្ឌ ៕

ចែករំលែកអត្ថបទ