Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ចូលកាប់ប្លន់យកលុយកន្លែង «Wing វេរ​លុយ» នៅស្រុកកំពង់សីលា​ ត្រូវសមត្ថកិច្ច​ចាប់ខ្លួន

ព្រះសីហនុជនល្មើសម្នាក់ បានចូលទៅកាប់ម្ចាស់ផ្ទះបណ្ដាលអោយរបួស រួចប្លន់យកលុយពីកន្លែង «Wing វេរលុយ» កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចទីតាំង​ «Wing វេរលុយ» យីហោហុងរ៉ា ស្ថិតនៅភូមិស្ទឹងច្រាលឃុំអូរបាក់រទេះស្រុកកំពង់សីលាខេត្តព្រះសីហនុ

សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកំពង់សីលា បានអោយដឹងថា ជនល្មើសឈ្មោះខនម៉ៅ​ ​ អាយុ៣៣ឆ្នាំ ចំណែកជនរងគ្រោះឈ្មោះអ៊ុំចន្ធីភេទស្រីអាយុ៣៩ឆ្នាំ រងរបួសកំភួនដៃ​​ខាងឆ្វេងនិង ភ្លៅខាងឆ្វេង ដោយសារជនល្មើសកាប់នឹងកាំបិតបុ័ងតោ

នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានសារភាព ថា ពិតជាបានធ្វើសកម្មភាពកាប់ប្លន់ជនរងគ្រោះពិតប្រាកដ មែន

បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរជនល្មើស តាមនីតិវិធី មុនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់

ចែករំលែកអត្ថបទ