Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

អាណិតណាស់! បុរសម្នាក់បើករថយន្តតាកូម៉ារេចង្កូតបោក​ផ្ទប់ដើមឈើដាច់ជាពីរស្លាប់គួរឲ្យរន្ធត់​

 

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបើករថយន្តតាកុមារយ៉ាងលឿនចាប់ហ្វាំងវិលទៅបោកផ្ទប់និងដើមប្រេងខ្យល់ បណ្តាលឲ្យរថយន្តដាច់ជាពីរ កាលពីវេលា ម៉ោង៨និង១០នាទីយប់ ថ្ងៃព្រហស្បតិ៏ ទី៩ ខែមេសា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបុរីអង្គរ ក្នុងសង្កាត់ ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ឆុន សម៉ុន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ រស់នៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនដំបូងគេឃើញ រថយន្តម៉ាកតាកូម៉ា ពណ៌ត្របកឪឡឹក ពាក់ស្លាកលេខភ្នំពេញ​2D-4130 បើកបរដោយបុរសរងគ្រោះធ្វើ​ដំណើរតាមបណ្ដោយផ្លូវកាំខូរ ចូលទៅ​បុរីអង្គរក្នុងល្បឿនយ៉ាងលឿន ខណៈមក​ដល់ចំណុចកើតហេតុ ខាងលើក៏ឮសំលេង​ជាន់ហ្វ្រាំងស្រាប់តែ​រថយន្តវិលបោកផ្ទប់ទៅ​នឹងដើមប្រេងខ្យល់បណ្ដាលឲ្យរថយន្តដាច់ជា​ពីរ ហើយបុរសរងគ្រោះខាងលើហ្នឹងត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង​ ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុធ្វើកំណត់ហេតុប្រគល់សព និងរថយន្ត ឲ្យទៅសាច់ញាតិយកទៅធ្វើ បុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕

ចែករំលែកអត្ថបទ