Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

ក្រឡាប់រថយន្តទេសចរណ៍របួសធ្ងន់ស្រាល​១២នាក់

សៀមរាប៖​រថយន្តទេសចរណ៍ដឹកអ្ន​ក​ដំណើរ​ ពីភ្នំពេញទៅលេងភ្នំគូលែនខណ:​ចុះ​ពីលើ​ភ្នំ​វិញ​ ជាន់ហ្វ្រាំងមិនស៊ី ​ ក្រឡាប់ បណ្តាលឲ្យអ្នកដំណើរចំនួន១២នាក់រងរបួសធ្ងន់និងស្រាល ក្នុងចំណោមអ្នកដំណើរ២៨នាក់
-ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីរ​សៀ​ល​ថ្ងៃទី​១៥​ ខែកក្កដា ឆ្នាំ២០១៩​នៅត្រង់ចំណុចផ្លូវចុះពីលើ​ភ្នំ​គូ​លែនថ្មី ផ្នែកខាងកើត ស្ថិតនៅ​ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

​លោក​វរសេនីយ៍ឯក ស៊ុន អេង អធិការនគរ​បាលស្រុកស្វាយលើបានឱ្យដឹងថា ក្នុងហេតុការណ៍នោះបង្កឡើងដោយខ្លួនឯង រថយន្តម៉ាក HYUNDAICOUNTYពាក់ស្លាកលេខ​ភ្នំពេញ3E-6998​។

អ្នកបើកបរឈ្មោះ កែវ មករា អាយុ​២៨​ឆ្នាំ រស់នៅខេត្តកណ្តាល អ្នករួមដំណើរសរុប ២៨ នាក់​។​

​លោក​បន្តថា​អ្នករងរបួស​សរុប​១២​នាក់​ស្រី​៩​នាក់​រួមមាន
១.ឈ្មោះ​កែម​ សីហា ភេទប្រុសអាយុ៣០ឆ្នាំ
២.ឈ្មោះ​សុ​ត​ សំអុន ភេទស្រីអាយុ៤៣ឆ្នាំ
៣.ឈ្មោះ​ផាត សោភា ភេទស្រីអាយុ៤៨ឆ្នាំ
៤.ឈ្មោះ​ងួន សារ៉ាន់ ភេទស្រីអាយុ៥៧ឆ្នាំ
៥.ឈ្មោះ​ងួន​ សុគុណ ភេទស្រីអាយុ៥៧ឆ្នាំ
​៦.ឈ្មោះ​ពេជ្រ​ ច័ន្ទបូរមី ភេទស្រីអាយុ១១ឆ្នាំ
៧.ឈ្មោះ សុខ សុវណ្ណ​រ៉ា​ ភេទប្រុស អាយុ៣៨ឆ្នាំ
៨.ឈ្មោះ ហួន សុគន្ធា​រី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ
៩.ឈ្មោះ​ប៉េ​ន​ សុហាន ភេទប្រុសអាយុ៤១ឆ្នាំ
១០.ឈ្មោះ​លឿង គឹមសៀង ភេទស្រីអាយុ៣៨ឆ្នាំ
១១.ឈ្មោះ​គីម ចំរើន ភេទស្រីអាយុ៤៦ឆ្នាំ
១២.ឈ្មោះ​ប៉ុក សុគុណ ភេទស្រី អាយុ៤៧ឆ្នាំ។

​លោកបាន​បញ្ជាក់ថា​បច្ចុប្បន្ន​អ្នករងរបួស​ទាំងអស់​បាន​ដឹក​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សូទ្រនិគម​ ចំពោះ​រថយន្ត​សមត្ថកិច្ច​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕

ចែករំលែកអត្ថបទ