Saturday, May 11, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តដឹកហ្គាសក្រុមហ៊ុន​ តារា​ ធី​ សុី​ ពន្លះរបាំងថ្មចែកទ្រូងផ្លូវបាក់៣កង់ សំណាងល្អមិនផ្ទុះឆេះ

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត​ ដឹកសុីទែនហ្គាស​ របស់ក្រុមហ៊ុន តារា ធី សុី ហ្គាស មួយគ្រឿងសង្ស័យ​ ងងុយដេក​ ត្រូវថយន្តរេចង្កូត​ បុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន៣កង់ បណ្ដាលឲ្យរថយន្តគងជាប់និងរបាំងថ្មទៅ​មុខ​លេងរួច សំណាងល្អមិនផ្ទុះឆេះ
គ្រោះថ្នាក់ចរាចរណ៍​ ដ៏ព្រឺព្រួចនេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី១៩ខែតុលាឆ្នាំ២០១៩ នៅ​តាមបណ្ដោយផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានអោយដឹងថា​ ដំបូងគេបានឃើញរថយន្តបង្ក​ ដែលដឹកសុីទែនហ្គាសដ៏ធំ​ មួយគ្រឿង​ពាក់ស្លាកលេខ ភ្នំពេញ 4A-4356 បើកបរ​ដោយបុរសម្នាក់​ ធ្វើដំណើរតាមបណ្ដោយផ្លូវ​លេខ២៧១ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុច​កើតហេតុសង្ស័យ​ តៃកុង​ ងងុយដេក ស្រាប់​ រថយន្ត​ រេចង្កូតទៅបុករបាំងថ្មពុះចែងទ្រូង​ផ្លូវ​ពេញទំហឹង​ បណ្ដាលឲ្យបាក់អស់ចំនួន៣កង់ ឯរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ កល់ជាប់របាំងថ្មទៅមុខលេងរួច តែ​សំណាងមិនផ្ទុះធុងហ្គាស​ ។

ក្រោយកើតហេតុ សមត្ថកិច្ច​ ជំនាញបានមក​ធ្វើការវាស់វែង​ យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍​ រាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕