Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

សមត្ដកិច្ចចាប់បានហើយ! ឃាតកដែលរំលោភ​សម្លាប់ក្មេងស្រីក្នុងបន្ទប់ជួល​

ភ្នំពេញ ៖ ជនសង្ស័យដែលជាឃាតករំលោភ​ក្មេងស្រីក្នុងបន្ទប់ជួល រួចសម្លាប់នៅខណ្ឌ​ពោធិ៍សែនជ័យ កាលពីរសៀលម្សិញមិញ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនបាន​ហើយ នៅព្រឹកថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២០​នេះ នៅក្រោមស្ពានព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ​ រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ។

នគរបាលបានអោយដឹងថា​ ជនសង្ស័យមាន​ឈ្មោះ ឡាច ចន្ថា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុម២ ភូមិជ្រៃកោង សង្កាត់​ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ និងមានស្រុកកំណើត នៅខេត្តរនតៈគីរី​ ។ ហើតបើតាមចំលើយ​សារ​ភាពរបស់ជនសង្ស័យ បាន​ប្រាប់សមត្ថកិច្ចថា នៅ​ថ្ងៃ​កើតហេតុរូបគេមានអាការស្រវឹង ឃើញក្មេងស្រីរងគ្រោះនៅ​ក្នុងបន្ទប់ម្នាក់ឯង ក៏​ចូលក្នុងបន្ទប់ចាប់និងអារ.ក ទើបរំលោភ។​
ពេលនេះឃាតក ត្រូវបានកម្លាំងនគរបាលនាំខ្លួនទៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួង​មហា​ផ្ទៃ ដើម្បីសួរនាំ និងបន្តនីតិវិធី។

សូមជម្រាបថា ក្មេងស្រីម្នាក់ ត្រូវបានឃាតក​រំលោភ រួចអារ.កសម្លាប់បំបិទមាត់ បណ្ដាល​ឲ្យស្លាប់ទាំងអាក្រាតកាយនៅក្នុងថ្លុក​ឈាម
សាកសពក្មេងស្រីរងគ្រោះ​ ត្រូវបានបង​ប្រុសជីដូនមួយប្រទះឃើញ បង្កឲ្យមានការ​ភ្ញាក់ផ្អើលវេលាម៉ោង៤៖០០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួល​មួយកន្លែង ស្ថិតនៅភូមិជ្រៃកោង សង្កាត់​ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្មេងស្រីដែលត្រូវបានសម្លាប់នោះមានឈ្មោះ ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ មានបងប្អូនចំនួន៤នាក់ ហើយនាងគឺជាកូនទី៤ មានឪពុកឈ្មោះ ទ្រី អ៉ី អាយុ៥០ឆ្នាំ មុខ​របររត់ម៉ូតូកង់បី និងម្តាយឈ្មោះ ចាន់ ស្រី មុំ អាយុ៤៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានស្រុកកំណើត នៅក្នុងភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ព្រោះតែការតក់ស្លុតខ្លាំងពេក ម្ដាយបាន​យំសោករហូតដល់សន្លប់។

ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្ថែមទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅលេងផ្ទះអ្នកជិតខាងជាមួយម្ដាយ ក្រោយ​មកមេឃ​ ងងឹតជិតធ្លាក់ភ្លៀង នាងបានទៅ​ប្រមូលខោអាវ ដែលហាលទុកនៅជិតបន្ទប់ជួលដែលស្នាក់នៅ ហើយក៏បាត់រហូតមិន​បានឃើញត្រឡប់ទៅរកម្ដាយវិញឡើយ។ ចំណែកម្ដាយក៏មិនបានទៅតាមកូនស្រីដែរ។

លុះក្រោយពីរាំងភ្លៀងរយៈពេល១ម៉ោងក្រោយមក មានយុវជនម្នាក់ដែលត្រូវជាក្មួយគាត់ និងជាបងប្រុសជីដូនមួយនារីរងគ្រោះ ជិះម៉ូតូទៅកាន់បន្ទប់ជួលនោះ ក្នុងបំណងឌុបកូនប្រុសគាត់ម្នាក់ទៀត ដែលត្រូវជា​បង​ប្រុសបង្កើតនារីរងគ្រោះ ទៅរកហូបអាហារ​ល្ងាចនៅខាងក្រៅ។
ពេលទៅដល់បានប្រទះឃើញនាងរងគ្រោះស្លាប់ ដោយអាក្រាតកាយនៅក្នុងថ្លុកឈាម និងមានស្នាមអារ.កថែមទៀត ទើបស្រែកឆោឡោបង្កការភ្ញាក់ផ្អើលហើយរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះទៅ​ពិនិត្យ​និងធ្វើកោសល្យវិច្ច័យ​ ។

ចែករំលែកអត្ថបទ