Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តដឹកដីបុកពីក្រោយរួចកិនបន្ថែមស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅផ្លូវជាតិលេខ៣

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត​ភ្លាមៗគួរឲ្យរន្ធត់​ និង ម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាបើកលឿនវ៉ាជែងរថយន្តភ្លាត់ស្នៀតរអិលដួល ស្របពេលដែលរថយន្ត​ ដឹកដី មកពីក្រោយជាន់ហ្វ្រាំងមិនទាន់ កិនស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​ កើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិ​លេខ៣ ភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌ​
ដ​ង្កោ ។

សពជនរងគ្រោះមាន​ឈ្មោះ​ ជា​ សារួន​ ភេទ​ប្រុសអាយុ១៤ឆ្នាំមុខរប​រសិស្ស​។ ចំណែកអ្នក​របួសមានឈ្មោះ​ គឹម​ ម៉ៅ​ ភេទ​ប្រុសអាយុ
២៣​ឆ្នាំមុខរបរបើកបរ​ អ្នកទាំង២ស្នាក់នៅភូមិចោមចៅ​សង្កាត់ចោមចៅ១​ ខណ្ឌពោធិសែនជ័យ​ ជាមួយគ្នា​ ។

បើតាមប្រភពព័ត៌មាននៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា​ សេ១២៥សេរី​២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ1BT-​42​28 ជិះតាមបណ្តោយផ្លូវជាតិលេខ៣ពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណៈមក​ដល់ចំណុចកើតហេតុ ក៏បាន​ វ៉ាជែងរថយន្តខាងមុខ តែជាអកុសល ភ្លាត់ស្នៀត រអិល​ដួលខ្លួនឯង ស្របពេលដែលរថយន្ត ម៉ាកហុីយ៉ាន់ដាយ យុីឌុប ដឹកដី ពណ៌ប្រផេះ លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-0583 អ្នកបើកបរមិនស្គាល់អត្តសញញាណ បើក​ល្បឿនលឿន ពីត្បូងទៅជើងស្របទិសគ្នា ហ្វ្រាំងមិនទាន់ បុកកិនជាន់ជនរងគ្រោះ បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ភ្លាមៗ​អ្នក​បើកបររថយន្តចុះរត់គេចខ្លួនបាត់ ។​ ចំណែកអ្នករបួសធ្ងន់ត្រូវ​ រថយន្តសង្គ្រោះ​របស់មណ្ឌលសុខភាពពងទឹក ដឹកយកទៅ​មន្ទីរពេទ្យព្រះកុសុមៈ​ ។

ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋាននិងធ្វើកំណត់ហេតុរួច ប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែករថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់​វែងយកទៅរក្សាទុកនៅការិយាល័យ​ចរាចរ​ណ៍ជើងគោក ស្នងការនគរបាល​រាជធានី​ភ្នំពេញរងចាំដោះស្រាយពេលក្រោយ ៕

ចែករំលែកអត្ថបទ