Monday, May 13, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យ២ឆក់ខ្សែក​ និងទូរ​ស័ព្ទដៃពីបុរស​ម្នាក់​បានសម្រេចនៅខណ្ឌដង្កោ

ភ្នំពេញ៖​ បុរសម្នាក់កំពុងជិះម៉ូតូត្រូវបានជន​សង្ស័យ​ ធ្វើសកម្មភាពឆក់ខ្សែក​ បានសម្រច​ភ្លាមៗជនរងគ្រោះជិះម៉ូតូដេញតាមរួចយកទូរ​សព្ទ័តេ​ទៅសមត្ថកិច្ច​ តែត្រូវជនសង្ស័យម្នាក់​ដែលជិះម៉ូតូបិតគូទពីក្រោយឆក់យកទូរសព្ទ័​បានបន្ថែមទៀតរួចជិះគេចបាត់
ហេតុការណ៍កើតឡើងកាលវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវបេតុង​ ជិតបឹងតាម៉ាត សង្កាត់​ ដង្កោ ខណ្ឌដង្កោ ។

ជនរងគ្រោះមានឈ្មោះ​ សួង សារ៉ូ ភេទ​ប្រុស អាយុ៣៣ឆ្នាំ មុខរបលក់ខោអាវតាមអនឡាញ ស្នាក់នៅបន្ទប់ជួលនៅក្រុងតាខ្មៅ មានស្រុកកំណើតភូមិព្រះមណ្ឌ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូស្គុុបពី ពណ៌ក្រហម ពាក់ស្លាកលខ ភ្នំពេញ1CL- 9234 ធ្វើដំណើរចេញពីបុរីពិភពថ្មីចំការដូង​ គោល​បំណងជិះទៅផ្ទះជួលនៅក្រុងតាខ្មៅ ដោយជិះតាមផ្លូវបេតុង​ ទិសដៅពីត្បូងទៅជើងទៅផ្លូវ៣៧១​ ខណៈមកដល់ចំនុចកើតហេតុ​ស្រាប់​ តែជនសង្ស័យជិះម៉ូតូមួយគ្រឿងម៉ាក​ZOOMER Xមិនចាំស្លាកលេខមកពីក្រោយឆក់ខ្សែក របស់គាត់បានសម្រេច រួចក៏ជិះគេចខ្លួន ភ្លាមនោះគាត់បានជិះម៉ូតូដេញតាមពីក្រោយ​ និងយកទូរសព្ទ័ដៃតេទៅសមត្ថកិច្ច​ក្រុង​ឲ្យជួយអន្តរាគមន៍ស្រាប់តែជនសង្ស័យម្នាក់ទៀតជាអ្នកបិតគូទជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកឆក់ទូរសព្ទ័របស់គាត់បានសម្រេចទៀតរួចក៏ជិះគេចខ្លួនធ្វើឲ្យរូបគាត់ជិះម៉ូតូដេញទៀតមកដល់ផ្លូវ៣៧១​ ហួសស្ថានីយ៏បូមទឹកស្អុយ​ប្រហែល២០០ម៉ែត្រមុខការ៉ាស​សាំង តេលា​ ត្នោតជ្រុំ​ ត្រូវជនសង្ស័យធាក់គាត់មួយជើងនិងចុះមកវាយមួយដៃរួចបោះពាក្យថាបើកហ៊ានតាមអាញ់ទៀតនិងស្លាប់​។
ប្រភពបន្ត​ថា​ ដោយខ្លាចជនសង្ស័យសម្លាប់គាត់ក៏លែងជិះតាមតទៅទៀត។ជនរងគ្រោះបញ្ជាក់ ប្រាប់ថាទ្រព្យសម្បត្តិដែលបាត់បង់រួមមានខ្សែកផ្លាកទីទំម្ងន់មួយតឡឹងគិតជាទឹក​ប្រាក់​៨០០ដុល្លានិងទូរសព្ទ័ដៃមួយគ្រឿងម៉ាក​ស៊ិចផ្លើស។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍​ នគរ​បាល​ដង្កោ ដើម្បីសាកសួរនិងស្រាវជ្រាវតាម​​ចាប់ជនសង្ស័យទាំងនោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕