Monday, April 29, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ ជនជាតិជប៉ុនពាក់ព័ន្ធថ្នាំញៀនជិត ២គីឡួ ដែលចាប់ខ្លួននៅអាកាសយាន្តអន្តរជាតិភ្នំពេញ

 

(ភ្នំពេញ)៖ លោក សំម រិទ្ធិវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់បើកការស៊ើបសួរ និងចោទប្រកាន់លើជនជាតិជប៉ុនឈ្មោះ NONAKA SHUNICHI ពីបទរក្សាទុក ប្រើប្រាស់ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារជាតិញៀន តាមបញ្ញត្តិមាត្រា៤០ ច្បាប់ស្តីពីការគ្រប់គ្រឿងញៀន នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ។ ក្រោយការចោទប្រកាន់របស់ខាងអយ្យការ សំណុំរឿងនេះ ត្រូវបន្តបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរតាមនីតិវិធី។ នេះបើយោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នាព្រឹកថ្ងៃនេះ។
ជនសង្ស័យជនជាតិជប៉ុនឈ្មោះ NONAKA SHUNICHI ដែលត្រូវសមត្ថកិច្ចពាក់ព័ន្ធ ប្រចាំអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចាប់ខ្លួនជនដកហូតបានថ្នាំញៀនជិត ២គីឡួក្រាម បានបញ្ជូនខ្លួនរួមជាមួយវត្ថុតាង(ថ្នាំញៀន)មកដល់តុលាការហើយ ។ ឃាត់ខ្លួនបុរសជាតិជប៉ុនរូបនេះធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ ជនត្រូវចោទ NONAKA SHUNICHI អាយុ៧២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ TK 5670834 ធ្វើដំណើរតាមជើងយន្ដហោះលេខ KE 690 (ភ្នំពេញ-សេអ៊ូល) និងបន្ដដំណើរតាមជើងយន្ដហោះ KE 767 (សេអ៊ូល-អាម៉ូរី) ប្រទេសជប៉ុន ដែលជាគោលដៅចុងក្រោយ។ លទ្ធផល នៃការត្រួតពិនិត្យ សមត្ថកិច្ចរកឃើញក្រាមពណ៌ស ជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ដែលមានទម្ងន់ ១,៧គីឡួក្រាម៕

ចែករំលែកអត្ថបទ