Wednesday, May 15, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ពន្ធ័​ករណីគ្រឿងញៀន

កណ្តាល៖​ កម្លាំងនគរបាលស្រុកកោះធំ​ ចុះ​បង្ក្រាបនិងឃាត់​ខ្លួនជនសង្ស័យ៤នាក់ពាក់ពន្ធ័ករណីគ្រឿង​ញៀន
ប្រតិបត្តការណ៍នេះធ្វើឡើងកាលពីវេលា​ម៉ោង០៧និង១៥នាទីព្រឹកថ្ងៃទី១៧ខែមិនាឆ្នាំ​២០២០នេះ​ នៅចំណុចផ្ទះជនសង្ស័យ ភូមិ​កំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចបានអោយដឹងថា​ ជនស្ស័យទាំង​៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖​
ទី០១-មានឈ្មោះ​ ប៊ន វណ្ណធា​(ហៅខ្មៅ)​ភេទ​ប្រុស អាយុ២៩ឆ្នាំ​ ជនជាតិខ្មែររស់​នៅ​ភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។
២/- ឈ្មោះ គ្រី ចាន់សាក់ ភេទប្រុស អាយុ​១៩ឆ្នាំ ជនជាតិខ្មែររស់នៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។
៣/-ឈ្មោះ ស្រ៊ុយ សេងហុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែររស់នៅភូមិកំពង់​ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។
៤/-ឈ្មោះ គង់ វណ្ណា (ខ្នា) ភេទប្រុស អាយុ​៤១ឆ្នាំ ជនជាតិខ្មែររស់នៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។
ចំណែកវត្ថុតាងរួមមាន៖​ ១/-ម្ស៉ៅក្រាមពណ៌​សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់មធ្យម។
២/-ទូរសព្ទ័ដៃចំនួន០២គ្រឿងមានម៉ាក​អាយ​ហ្វូនចំនួន១គ្រឿងម៉ាកOPPOចំនួន១គ្រឿង
៣/-សំភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់ជក់ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕