សន្តិសុខ​សង្គម

រន្ធត់ណាស់បុរសរត់រឺម៉កម៉ូតូកង់បីម្នាក់ត្រូវរថយន្ដដឹកសុីម៉ងត៍ក្រុមហ៊ុនខេសុីមេនបុករួចកិនខ្ទេចគួរឲ្យសង្វេក

ភ្នំពេញ៖ គួរឲ្យរន្ធត់ណាស់រថយន្ដដឹកសុីមងត៍របស់ក្រុមហ៊ុន ខេសុីមេន បើកលឿនមិនប្រយត្ន័ជ្រុលទៅបុករឺម៉កម៉ូតូកង់បីឥណ្ឌាពីក្រោយបណ្ដាលអោយអ្នកបើករឺម៉កធ្លាក់រួចកិនខ្ទេចខ្លួនគួរឲ្យរន្ធត់ស្លាប់យ៉ាងអាណោចអាធម័បំផុត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើត ឡើងនៅវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ជិតវត្តវត្តនិរោតន៍ ក្នុងសង្កាត់និរោតន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះនៅមិនទាន់បានស្គាល់អតសញ្ញាណ នៅឡើយទេ បើករឺម៉កម៉ូតូកង់បីឥណ្ឌា ពណ៍លឿន ពាក់ស្លាកលេខ ភ្នំពេញ1HD-7591 ។ ចំណែក រថយន្ដបង្កជាប្រភេទរថយន្ដដឹកសុីមងត៍របស់ក្រុមហ៊ុន ខេសុីមេន ពាក់ស្លាកលេខ ភ្នំពេញ3A-7900 ក្រោយពីបង្កហេតុរថយន្ដបង្កបើកចេញពីកន្លែងកើតហេតុប្រហែល៥០០ម៉ែតទើបឈប់ទុករថយន្ដចោលរួចតៃកុងចុះរត់គេចខ្លួនបាត់ស្រមោល ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដបង្កនិង រឺម៉កម៉ូតូកង់បីរងគ្រោះធ្វើដំណើរស្របទិសគ្នាតាមបណ្ដោយផ្លូវជាតិលេខ១ទិសដៅពីលិចទៅកើតខណៈ មកដល់ចំណុចកើតហេតុក៏ត្រូវរថយន្ដបង្កបុកពីក្រោយបណ្ដាលអោយអ្នកបើករឺម៉កម៉ូតូកង់បីធ្លាក់ចេញពីរឺម៉ក រួចក៏ត្រូវរថយន្ដបង្កកិនខ្ទេចខ្លួនជាបំណែកគួរឲ្យសង្វេក ។ប្រភពបានបន្តថា ក្រោយពីបង្កហេតុរថយន្ដបង្កបាន ព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ ប្រហែល ៥០០ម៉ែតទើបឈប់ហើយតៃកុងរថយន្ដចុះរត់គេចខ្លួន បាត់ស្រមោល ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅជួយសម្រួលចរាចរណ៍ដើម្បីបញ្ជៀកការកក ស្ទះនិងទំនាក់ទំនងទៅជំនាញចរាចរណ៍ដើម្បីធ្វើការវាស់វែងយករថយន្ដបង្កនិងរឺម៉កម៉ូតូកង់បីទៅរក្សាទុក នៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរង គ្រោះសមត្ថកិច្ចធ្វើការទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

ចែករំលែកអត្ថបទ