Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងថ្នាំញៀន៥កញ្ចប់

ភ្នំពេញ៖​ ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ត្រូវបាននគរ​បាលខណ្ឌឬស្សកែវឃាត់ខ្លួនដកហូតគ្រឿងញៀន៥កញ្ចប់តូចកាលពីវេលា​ម៉ោង៨និង៣០នាទីយប់​ថ្ងៃទី២២ ខែមករា​ ឆ្នាំ២០១៩ ចំណុចក្រុមទី១​ ផ្លូវរថភ្លេីង​ សង្កាត់ទួលសង្កែទី១​ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចឲ្យដឹងថា​ ជាលទ្ធផលកំលាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប្រាជ្ញ ប្រាំង ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ​ មានទីលំនៅបន្ទប់ជួល ក្រុមទី៩ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សម្ភារះដកហូតរួមមានក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន​ចំនួន៥កញ្ចប់តូចនិងទូរស័ព្ទដៃចំនួន១គ្រឿង ពណ៌​ខ្មៅ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី៕

ចែករំលែកអត្ថបទ