Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

ចេញពីផឹកបើកថយន្តមិនប្រយត្ន័ជ្រុលបុក​​ចូល​កន្លែងផឹកសុីមួយទៀត កិនម៉ូតូ៨គ្រឿង ខូចខាតសម្ភារៈលក់ដូរមួយ​ចំនួន​

ភ្នំពេញ៖ បុរសម្នាក់ចេញពីរោងលក់ទឹកត្នោតជូរ សង្ស័យស្រវឹងបានបើករថយន្តបុកចូលរោងលក់ទឹកត្នោតជូរមួយកន្លែងទៀត និងកិនម៉ូតូ៨គ្រឿង និងខូចខាតសម្ភារៈអ្នកលក់ដូរ​មួយ​ចំនួន​ ៖​ ហេតុការណ៍នេះបានបង្កឲ្យមាន​ការភ្ញាក់ផ្អើលដល់អ្នកផឹកសុីដូចគ្នា កាលពី​វេលាម៉ោង៧​និង៣០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចរោងលក់ទឹកត្នោតជូរ យីហោ​ឆេង​លៀង​១៦៨​ ត្រង់ខាងលិចជាប់សួនកាណាឌីយ៉ា ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តបង្ក ម៉ាកកាមរីបាឡែន ពណ៌ស ពាក់​ស្លាកលេខ កំពង់ឆ្នាំង 2B-3799 បើកបរ ដោយបុរស​ម្នាក់​មានស្ថានភាពស្រវឹងជោគជាំ ត្រូវបានសមត្ថកិច្ចឃាត់នាំយកទៅប៉ុស្តិ៍ចោមចៅ១ ធ្វើការសាកសួរ។

យោងតាមប្រពភព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញអ្នកបើកបរ​រថយនបង្ក ទើបតែងើបចេញពីកន្លែងផឹកសុី​នៅហាង​មួយ​កន្លែង​ ​ទល់មុខគ្នាជាមួយហាងកើតហេតុប្រហែល២០ម៉ែត្រ ។ ខណះពេលនោះក៏អ្នកបើករថយន្តបានរេចង្កូតបុកចូលរោងលក់ទឹកត្នោតជូរ និងបុកកិនម៉ូតូចំនួន៨​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូម៉ាក​ស្កុបពី​ស៊េរី​ឆ្នាំ​២០២០​ ​ពណ៌​ស​ ពាក់ស្លាកលេខ​ភ្នំពេញ​1HT-1424 រង​ការខូចខាតមួយ​កំណាត់​មុខ​ស្ទើរ​តែ​ទាំង​ស្រុង​ ដែល​ម្ចាស់​ម៉ូតូ​បាន​បញ្ជាក់​ប្រាប់​ថា​ទេីបតែ​​ទិញ​បាន​៣ថ្ងៃប៉ុណ្ណោះ​ ចំណែក​ម៉ូតូ​ប៉ុន្មាន​គ្រឿង​ទៀត​ខូចខាត​តិច​តួច​​ប៉ុណ្ណោះ​ ព្រមទាំងខូចខាតសម្ភារៈក្នុងហាង​មួយចំនួន នឹង​បង្កការ​ភ័យ​ខ្លាច​ដល់​ភ្ញៀវ​ដែល​អង្គុយ​ហូប​ចុក​នៅទីនោះរត់​ចែកជើងគ្នាបាតជើងសរ​ ព្រៀត ។

ក្រោយកើតហេតុភ្លាមៗ អ្នកបើកបរ ត្រូវបាន​ប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនាំ​យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅ១ រង់ចាំប្រគល់ឲ្យទៅមន្ត្រីជំនាញខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការ​នគរ​បាលរាជធានីភ្នំពេញ ទាំងអ្នកបើកបរ រថយន្ត និងម៉ូតូ ដើម្បីដោះស្រាយតាមច្បាប់ ៕

ចែករំលែកអត្ថបទ