Friday, April 19, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ដកហូតគ្រឿងញៀនជិត១០០គីឡូ

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បង្កប់គ្រឿងញៀនជា មួយចំណីសត្វផ្ញើមកពីប្រទេសអាល្លឺម៉ង់ តាមប្រៃសណីយ៍កម្ពុជា ជិត១០០គីឡូក្រាម ត្រួវ​បានកម្លាំង សមត្ថកិច្ចបង្ក្រាបបាន
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី១១ខែ សីហា ឆ្នាំ២០១៨ បញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ឆ្លងមកពីប្រទេសអាល្លឺម៉ង់នេះ បានធ្វើឡើងដោយ មានកិច្ចសហការគ្នារវាង កម្លាំងជំនាញ នៃនាយកដ្ឋានសន្តិសុខ​ផ្ទៃក្នុង ​ជាមួយកម្លាំងចម្រុះប្រចាំការនៅប្រៃសណីយ៍កម្ពុជា ដឹកនាំសម្រប សម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារង នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨។
ករណីបង្ក្រាបគ្រឿងញៀនដឹកតាមប្រៃសណីយ៍ ផ្ញើ​ចេញពី​ប្រទេសអាល្លឺម៉ង់ មកប្រទេសកម្ពុជា ដោយលាក់បង្កប់ជាមួយចំណីសត្វ​ នៅចំណុចប្រៃសណីយ៍កម្ពុជា ផ្លូវលេខ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ លទ្ធផល ឃាត់ខ្លួនជនជាតិចិនម្នាក់ ឈ្មោះ YAO ZEYE ភេទប្រុស អាយុ៣៣ឆ្នាំ និង​រឹបអូសវត្ថុតាង គ្រឿងញៀនប្រភេទថ្នាំគ្រាប់ (Logo LV) អ៊ិចស្តាស៊ី (MDMA) ទម្ងន់សរុប៩៨គីឡូក្រាម។

ក្រោយឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបាន បញ្ជូនទៅការិយាល័យជំនាញ ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

ចែករំលែកអត្ថបទ