Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលខេត្តកំពង់ធំ បង្រ្កាបល្បែងស៊ីសងខុសច្បាប់ឃាត់ខ្លួនអ្នកញៀនល្បែង៣នាក់

កំពង់ធំ៖​ ដោយអនុវត្ថតាមការការដឹកនាំបញ្ជា
ផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ នៅវេលាម៉ោង០៥និង០០នាទីល្ងាចថ្ងៃទី១៣​ខែឧសភាឆ្នាំ២០២០​កំលាំងជំនាញ​ របស់ផែននគរបាល​ព្រហ្មទណ្ឌ​សរុបចំនួន៧នាក់ ដឹកនាំដោយលោក​វរសេនីយ៍ត្រី ភិន ភាន នាយរងការិយាល័យ បច្ចេកទេស វិទ្យាសាស្រ្ត និងលោកអនុសេនីយ៍ឯក តាប់ លី នាយរង​ការិយាល័យព្រហ្មទណ្ឌកម្រិត​ស្រាលបាន​ចុះបង្រ្កាបកន្លែងលេងល្បែងស៊ីសងខុស​ច្បាប់(ខ្លាឃ្លោក)មួយកន្លែង ស្ថិត​នៅចំណុចផ្ទះឈ្មោះ ឈាន ឈឿន ហៅ អូ ភេទ ប្រុស ស្ថិតនៅភូមិ រលួស សង្កាត់ ស្រយ៉ូវ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានអោយដឹងថា​ ក្នុងប្រតិបត្ថការ​បង្ក្រាបនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នក​ញៀនល្បែងចំនួន៣នាក់រួមមាន​ ៖​
ទី១-ឈ្មោះ ហាត មុំ ភេទស្រី អាយុ ៤៥ ឆ្នាំ អ្នកលេង ធ្វើមេជាមួយ ប្តី និងជាម្ចាស់ផ្ទះ ។
ទី២-ឈ្មោះ រឿង ស្រីល័ក្ខ ភេទស្រី អាយុ ២៨ឆ្នាំ ជាអ្នកលេង ។
ទី៣-ឈ្មោះ ប៊ុន ស្រីល័ក្ខ ភេទ ស្រី អាយុ ២៨ឆ្នាំ ជាអ្នកលេង ។
ចំណែកវត្ថុតាងដកហូតរួមមាន៖​ ម៉ូតូចំនួន​០៦​គ្រឿងគ្រាប់ឡុកឡាក់ចំនួន ៧គ្រាប់​ និងកែច្នៃមិន​ទាន់រួចចំនួន០៧ គ្រាប់,ចានចំនួន ០៣ គំរប​ចាន ចំនួន១,​ ហាន់តោចំនួន០២,​ស្បែកជើងចំនួន០២ គូរកន្លះ,កាបូបស្ពាយចំនួន០១​,កំរាល​បេចំនួន ០១,ធុងប៉េត្រូចំនួន០៣,អំពូលភ្លើងចំនួន ០១,ទូរស័ព្ទ ចំនួន ០២គ្រឿងអាយភេត០១វីវ៉ូ,ធុងទឹកកកចំនួន ០១ ។

បច្ចុប្បន្ន​ ជនសង្ស័យនិងវត្ថុតាង ឃាត់ទុក​នៅ​ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សាកសួរ​យកចម្លើយ និងបំពេញសំណុំបែបបទតាម​នីតិវិធី ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ​នគរបាល​ ខេត្តកំពង់ធំ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមចូលរួមអនុវត្តគោល​នយោ​បាយភូមិ-ឃុំ មានសុវត្ថិភាព​ ទាំងអស់គ្នាដោយជៀសវាងការលេងល្បែងស៊ីសង ល្មើសច្បាប់គ្រប់ប្រភេទ ដែលអាចបង្កឲ្យមាន អំពើហិង្សា ក្នុងគ្រួសារ និងបទល្មើស​ព្រហ្មទណ្ឌជាដើម ៕

ចែករំលែកអត្ថបទ