Thursday, December 12, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាម និងខ្មែរ ជួញដូរគ្រឿង ញៀនប្រុសស្រី០៥នាក់រួមនិងវត្ថុតាងមួយចំនួនធំ

កណ្តាល៖ កម្លាំងសមត្ថកិច្ច អធិការដ្ឋានស្រុកកោះធំ សហការជាមួយនឹងប៉ុស្តិរដ្ឋបាលសំពៅពូន បានឃាត់ខ្លួនក្រុមជនជាតិវៀតណាម និងជនជាតិខ្មែរ មានប្រុស ស្រី បានចំនួន០៥នាក់ ជាប់ជាមួយ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់ធំ អ៊ិចស្តាស៊ី (MDMA) ១៣ គ្រាប់ ថ្នាំម៉ាទឹកកកលាយ MDMA ចំនួន០២កញ្ចប់តូច MDMA បំបែកហើយចំនួន ០១ កញ្ចប់តូច កញ្ឆាក្រៀមចំនួន០១កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត។
ប្រតិបត្តិការណ៍នេះបានកើតឡើងនៅ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង ៣០នាទី ចំណុចផ្ទះជួល ភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

បើយោងតាមប្រសាសន៍របស់លោកឧត្តមមសេនីយ៍ត្រី ឈឿន សុចិត្រ ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
បានអោយដឹងថា ជនសង្ស័យ មានចំនួន០៥នាក់រួមមាន៖
១/ឈ្មោះ ដាំង ថាន់ធី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិវៀត ណាម មានទីលំនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។
មុខរបរមិនពិតប្រាកដ ។
២/ឈ្មោះ ជា វិបុល (ហៅឡុង) ភេទប្រុស អាយុ៣០ឆ្នាំ
ជនជាតិខ្មែរ មានទីលំនៅ ផ្ទះ3DE1 ផ្លូវ388 ភូមិ 3
មុខរបរ បុក្គលិកកាស៊ីណូ NAGA ។
៣/ឈ្មោះ ប៊ួយ ធីជិន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀត ណាម មានទីលំនៅភូមិ អានថេរ ឃុំអានថេរ ស្រុកកេសិត ខេត្តសុចាំង ប្រទេសវៀតណាម មុខរបរបុក្គលិកកាស៊ីណូក្រេនដ្រ្គាកនរីសត ។
៤/ឈ្មោះ ង្វៀង យាំងសាង ភេទប្រុស អាយុ២៧ឆ្នាំ
ជនជាតិវៀតណាម មានទីលំនៅភូមិប៉ិនយី ឃុំឃិនប៉ិន ស្រុកអាងភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម មុខរបរទិញលក់ផ្លែស្វាយ ។
៥/ឈ្មោះ ប៊ួយ ធីគីមទ្រី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិវៀត ណាម មានទីលំនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម
មុខរបរ ស្រីខារ៉ាអូខេ (ជ្រៃធំ) ។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើ រួមនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕