Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់រួមនិងថ្នាំញៀន០១កញ្ចប់

ខេត្តរតនគិរី៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿង ញៀននៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចែកចាយគ្រឿង ញៀន
កិច្ចប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលា ម៉ោង១២និង២០នាទីរសៀលថ្ងៃទី៤ខែសីហាឆ្នាំ២០១៨ នៅត្រង់ចំណុចដីឡូមួយកន្លែង ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ គង់ ជម្ពូវន្ត័ ហៅស្នា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្កាល ។
សមត្ថកិច្ចបានបន្តទៀតថាបន្ទាប់ពីឃាត់ខ្លួនជនសង្ស័យកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ១ថង់ធំល្មមទម្ងន់១.៣៧ក្រាមទូរស័ព្ទដៃ០១គ្រឿងនិង ម៉ូតូ០១គ្រឿងម៉ាកMSXពាក់ស្លាកលេខរតនគិរី 1C-9224។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចការិយាល័យជំនាញនៃស្នងការនគរបាលខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់៕

ចែករំលែកអត្ថបទ