Wednesday, April 24, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ឪពុកចិត្តតិរច្ឆានចាប់កូនស្រីបង្កើតរំលោភ​រហូតមានផ្ទៃពោះសំរាលកូន

មណ្ឌលគិរី ៖ ជនសង្ស័យម្នាក់ចាប់រំលោភកូន​ស្រីបង្កើតរបស់ខ្លួនត្រូវប្ដឹងសមត្ថកិច្ចឲ្យចាប់​ខ្លួន កាលពីថ្ងៃទី២៦ខែមេសា ឆ្នាំ២០២០​នៅ​ភូមិ​ ណងប៊ួ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី​ ។

ជនសង្ស័យមានឈ្មោះ សិង សៃ អាយុ៤២​ ឆ្នាំ មុខរបរ កសិកររស់នៅចំណុចទំនប់បាក់ខាំ ភូមិណងប៊ួ ឃុំណងឃីលក​ ស្រុកកោះ​ញែក។
ចំណែកជនរងគ្រោះឈ្មោះ ស ធយ ភេទ​ស្រី អាយុ១៦ឆ្នាំរស់នៅភូមិឃុំខាងលើជា​មួយ​ឪពុក​ ដែលជាជនសង្ស័យមានកូនក្នុងផ្ទៃ​០៧ខែហើយ បានកើតនៅក្នុងកំឡុងខែ​មេសា​ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា៖​ ជនសង្ស័យ​ដែលរំលោភកូន​បង្កេីតខ្លួនឯង ត្រូវបាននគបាលស្រុកកោះ​ញែក ឃាត់ខ្លួនកាលពីថ្ងៃទី២៦ខែមេសា ឆ្នាំ២០២០នៅភូមិ​ ណងប៊ួ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី​ ។

សមត្ថកិច្ចបានអយដឹងថា​ជនសង្ស័យជាឪពុក បានសារភាពថា៖ ខ្លួនពិតជាបានចាប់រំលោភ​កូនស្រីបង្កើតខ្លួនឯងដែលមានអាយុទើបតែ​១​៦ឆ្នាំនោះប្រាកដមែន។
ហើយការរំលោភកូនស្រីខ្លួនឯងលើកទីមួយគឺចាប់ផ្ដើមនៅក្នុងខែតុលាឆ្នាំ២០១៩​ និងជា​បន្តបន្ទាប់រហូតដល់ទៅ៩ដង​ រហូតកូនស្រីមានផ្ទៃពោះ​ ម្ដាយក៏ដូចជាសាច់ញាតិចាប់​ផ្ដើមមានការ​សង្ស័យ​បានសួរនាំទើបកូនស្រីប្រាប់ថា៖​ ឪពុកជាអ្នកចាប់រំលោភទើបម្ដាយ​ទៅដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចឃាត់​ខ្លួនជនសង្ស័យតែម្ដង។

លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​បានដឹងនៅព្រឹកថ្ងៃទី២៩មេសានេះថា៖ជនសង្ស័យជាឪពុក បានធ្វើសកម្មភាព​រំលោភកូនស្រីខ្លួនឯងនៅលើផ្ទះពេលយប់ ពេលម្ដាយមិននៅដោយឡើងទៅខ្ទប់មាត់ រួចសម្រាតខោអាវធ្វើការចាប់រំលោភបាន​សម្រេចនឹងគំរាមកូនស្រីថាបើហ៊ានប្រាប់​ម្ដាយឬបងប្អូននិងសម្លាប់ចោល​ ។

សូមបញ្ជាក់ថា​ ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការកាល​រសៀលថ្ងៃទី២៨មេសា២០២០ម្សិលមិញរួចហើយ៕


ចែករំលែកអត្ថបទ