Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនបុរសវាយកូនយ៉ាងព្រៃផ្សៃដែលត្រូវគេថតង្ហោះរងការរិះគន់ពេញក្នុង Facebook

ភ្នំពេញ៖ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ឃាត់ខ្លួនបុរសម្នាក់ដែលវាយធ្វើបាបក្មេង យ៉ាងព្រៃផ្សៃហើយត្រូវបានគេថតវីដេអូបង្ហោះចែកចាយតាមបណ្តាញទំនាក់ទំនងសង្គមFacebook កាលពីពេលថ្មីៗនោះ ។ ការឃាត់ខ្លួនបុរសខ្លាំងនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៨នៅ ចំណុចផ្ទះលេខ៧៣ ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ហិន សុផាន់ណា អាយុ៣៩ឆ្នាំ ។
ចំណែកជនរងគ្រោះឈ្មោះ ហេង ឡិថុន ភេទ ប្រុស អាយុ៥ឆ្នាំ ត្រូវជាកូនបង្កើតរបស់ ជនសង្ស័យ ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុនមានវីដេអូឃ្លីប មួយត្រូវបានគេបង្ហោះ ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ដែលបង្ហាញពីសកម្មកភាពបុរសម្នាក់ បានវាយធ្វើបាបកូនក្មេងម្នាក់យ៉ាងព្រៃផ្សៃ ហើយទទួលបានការចាប់ អារម្មណ៍ និងរិះគន់យ៉ាងខ្លាំងពីមហាជននូវទង្វើដ៏ឃោរឃៅ របស់បុរសខាងលើ ។ ទើបនៅរសៀលថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០១៨នេះ កម្លាំងនគរបាលឈានដល់ការកំណត់អត្តសញ្ញាណ និង ឃាត់ខ្លួនជនសង្ស័យ បុរសជាឪពុកបានតែម្តង ។

បច្ចុប្បន្នជនសង្ស័យដែលជាឪពុកក្មេងរងគ្រោះត្រូវបាននាំខ្លួនមកធ្វើការសួរនាំ នៅនាយកដ្ឋានប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ៕