Tuesday, April 23, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

នគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ០៣នាក់ដកហូតថ្នាំញៀន៧៦កញ្ចប់

ភ្នំពេញ៖ ជនសង្ស័យ០៣នាក់ត្រូវកម្លាំងអធិការរដ្ឋាននគរបាលខណ្ឌដូនពេញធ្វើការស្រាវជ្រាវបង្ក្រាបនឹងឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។កាលពីវេលាម៉ោងម៉ោង២០នឹង៤០នាទីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវឌឿងហែម ក្រុម៨ ភូមិ៤៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
ជនសង្ស័យទាំង០៣នាក់ដែលឃាត់ខ្លួននោះ
១/ឈ្មោះ សុខ រិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវ១៨២ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា (ជួញដូរ)។
២/ឈ្មោះ នួន ភក្ត្រា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៦៧Eo ផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី២ (ប្រើប្រាស់)។
៣/ឈ្មោះ ចាប ករ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ១៦Eo ផ្លូវលេខ៨១ សង្កាត់ផ្សារថ្មីទី២ (ប្រើប្រាស់)។
វត្ថតាងដកហូតរួមមាន
១/ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៧៦កញ្ចប់(តូច៧៥កញ្ចប់ ធំ០១កញ្ចប់)។
២/ថង់ប្លាស្ទិចសំរាប់ច្រកគ្រឿងញៀនមួយចំនួន។
៣/ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលខណ្ឌដូនពេញនឹងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

       

ចែករំលែកអត្ថបទ