Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ម្ចាស់រវល់ទៅលេងភ្លេងឆៃយ៉ាំភ្លេចបិតបារ៉ែតភ្លើងទុស្សេឆេះផ្ទះអស់

ខេត្តកំពង់ធំ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង ខណៈដែលម្ចាស់មិននៅរវល់ទៅលេងភ្លេងឆៃយាំមិនបានបិតបារ៉ែតភ្លើង
ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលា ម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី០៧ខែឧសភា ឆ្នាំ២០១៨ ស្ថិត នៅចំណុចភូមិវាលអំពិល ឃុំទ្រៀល ស្រុកបារាយណ៌ ខេត្តកំពង់ធំ។
ម្ចាស់ផ្ទះរងគ្រោះមាន ឈ្មោះ តេង យ៉ាំ ភេទប្រុសអាយុ៧០ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។

សមត្ថកិច្ចបានឲ្យដឹងថានៅពេលកើតហេតុម្ចាស់មិនបាន នៅផ្ទះនោះទេដោយរវល់ជាប់ទៅលេងភ្លេង ឆៃ យ៉ាំ ដោយ មានការធ្វេសប្រហេសពុំបានបិតបារ៉ែតភ្លើងបណ្តាលទុស្សន៍សេ ឆាបឆេះតែម្ដងគាប់ជួនម្ចាស់មិននៅផងនោះអណ្ដាល ភ្លើងក៏ឆេះរាលដាលយ៉ាងសន្ធោសន្ធៅខ្ទិចម៉ត់ទាំងស្រុង ។
សមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះ១ខ្នងដែលអគ្គីភ័យឆាបឆេះអស់ នោះមានទំហំ៦មX៨មធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងក្ដា ហើយសម្ភារៈដែលខូចខាតរួមមាន៖ ឆេះអស់ស្រូវចំនួន ២៤០០គីឡូក្រាម -ឆេះគ្រែចំនួន០៣គ្រែឆេះហង់តេ០១-កង់ចិនចំនួន៣គ្រឿង-រទេះគោ០១គ្រឿង.ទូរទស្សន៍០១គ្រឿង-ធុងបាស់០១គ្រាប់លុយចំនួន៣៥ម៉ឺនរៀលនិងសម្ភារៈមួយចំនួនទៀត។

សមត្ថកិច្ចបានបញ្ជាក់ថា!នៅក្នុងហេតុការអគ្គីភ័យនោះកម្លាំងសមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គីភ័យ ជួយអន្តរាគមន៍ បាញ់ពន្លត់អគ្កីអស់ចំនួន២ឡាន ដើម្បីកុំឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ហើយសមត្ថកិច្ចបានសន្និដ្ឋានថាមូលហេតុ ម្ចាស់ផ្ទះមិននៅ ជាប់រវល់ទៅលេងភ្លេងឆៃយ៉ាំមិនបានបិទបារ៉ែត បណ្តាលទុស្សន៍សេខ្សែភ្លើងឆេះសន្ធូសន្ធៅតែម្តង៕
សូមបងប្អូនមានការប្រុងប្រយត្ន័ខ្ពស់ចំពោះបារ៉ែតភ្លើងជៀសវាងគ្រោះអគ្គីភ័យកើតឡើង!!!អគុណ

ចែករំលែកអត្ថបទ