Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

តាល្មោភកាមអាយុ៦៧ត្រូវបានសមត្ថកិច្ចចាប់វៃខ្នោះ

ខេត្តព្រះវិហារ៖កម្លាំងសមត្ថកិច្ចឃាត់ខ្លួន បុរសចំណាស់ល្មោភកាមម្នាក់បន្ទាប់ពីរំលោភសេពសន្ធវៈទៅលើក្មេងស្រីអនិតិជនចំនួន២នាក់។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៥ ខែឧសាភា ឆ្នាំ២០១៨ ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ ចេង ជន ភេទប្រុសអាយុ៦៧ឆ្នាំ ចំណែកក្មេងស្រីរងគ្រោះម្នាក់អាយុ១២ឆ្នាំ និងម្នាក់ទៀតអាយុ០៩ឆ្នាំ អ្នកទាំង២រស់នៅភូមិឃុំខាងលើ។

ប្រភពពីបងស្រីរបស់ជនរងគ្រោះបានឲ្យដឹងថានៅថ្ងៃកើត ហេតុប្អូនស្រីរបស់ ខ្លួនឈ្មោះ ស ស ព អាយុ១២ឆ្នាំ បានទៅចាំបងប្រុស ដែលទៅរកត្រីនៅកំពង់ទឹក ពេលនោះជនសង្ស័យបានដើរទៅឃើញក៏បានធ្វើសកម្មភាពចាប់ រំលោភរហូតដល់បានសម្រេចតែម្តង លុះក្រោយមកជនសង្ស័យខាងលើក៏បានចាប់រំលោភកុមារី ម្នាក់ទៀតឈ្មោះ ប ល ដ អាយុ៩ឆ្នាំ នៅលើផ្ទះរបស់នាងរហូតដល់បានសម្រេចម្តងទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរនិងកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្ត ៕

ចែករំលែកអត្ថបទ