Saturday, April 20, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

មន្ត្រីយោធាភូមិភាគទី៥ ម្នាក់ជួបគ្រោះថ្នាក់ ចរាចរណ៍ស្លាប់យ៉ាងអាណោចអធម៌

បាត់ដំបង៖ បុរសម្នាក់ជាមន្ត្រីយោធាបំរើការ ងារនៅក្នុងអង្គភាពពេទ្យយុទ្ធភូមិភាគទី៥ ត្រូវ រថយន្តតូយូតាបុកពេញទំហឹង ខណៈកំពុងជិះ ម៉ូតូតាមផ្លូវ បណ្ដាលឲ្យ ស្លាប់ យ៉ាងអាណោចអធម៌ ៖
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង០៨និង៤០ នាទីយប់ថ្ងៃទី១០ខែមេសាឆ្នាំ២០២០ នៅលើ កំណាត់ផ្លូវជាតិលេខ៥៧B ស្ថិតក្នុងភូមិត្រពាំង ព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ជនរងគ្រោះដែល(ស្លាប់)ឈ្មោះ ឆេង ចេក ភេទ ប្រុស អាយុ៣៨ឆ្នាំ មុខរប យោធា រស់ នៅភូមិ កូនភ្នុំខាងជើង ឃុំតាស្តា ស្រុកសំពៅ លូន ខេត្ត បាត់ដំបង ។
ចំណែកអ្នកបើករថយន្តបង្ករងរបួសធ្ងន់មាន ឈ្មោះ ពេជ្រ យួធីម ភេទ ប្រុសអាយុ៣៣ ឆ្នាំ រស់នៅភូមិតាស្តា ឃុំ តាស្តា ស្រុក សំពៅ លូន ខេត្តបាត់ដំបង ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុន ពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឆេង ចេក បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ឌ្រីម ពណ៍ ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1F-1709 ដោយធ្វើដំណើរតាមបណ្ដោយ ផ្លូវជាតិលេខ៥៧បេ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែ មានរថយន្តមួយ គ្រឿង ម៉ាកតូយូតា កាមរី ហាយព្រីត ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2V-5760 បើកបរដោយឈ្មោះ ពេជ្រ យួធីម ធ្វើដំណើរបញ្ច្រាស់ទិសគ្នា យ៉ាងលឿនក៏ជ្រុលចង្កូតទៅបុកម៉ូតូពេញ ទំហឹងបណ្ដាលអោយបុរសអ្នកជិះម៉ូតូ ដែលជាមន្ត្រីយោធា ស្លាប់យ៉ាងអាណោចអធម៌។
ចំណែករថយន្តបង្កធ្លាក់ផ្លូវក្រឡាប់រងការ ខូច ខាតយ៉ាងដំណំ បណ្ដាល ឲ្យអ្នកបើកបររង របួសធ្ងន់ ត្រូវបានបញ្ជួនទៅ សង្គ្រោះនៅ មន្ទីរពេទ្យ ខេត្តបាត់ដំបង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញមូល ដ្ឋានបានចុះទៅធ្វើការវាស់វែងយក រថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅអធិការនគរបាល ស្រុកសំពៅលូន ដើម្បីធ្វើកសាងសំណុំរឿងចាត់ ការបន្តតាមនិតិវិធី។ ចំណែកសពជនរង គ្រោះ សមត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់ ឲ្យទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ