Thursday, May 16, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលខណ្ឌដង្កោប្រកាសរកម្ចាស់រថយន្តម៉ាក​RAV4 ស្លាកលេខ​ភ្នំពេញ2AC-2916​សូមទាក់ទងលេខទូរសព្ទ័០១២ ៧២៧ ៣៥៨

ភ្នំពេញ៖​ កម្លាំងអន្ដរាគមន៍ នៃអធិការដ្ឋាន​នគរបាលខណ្ឌដង្កោ នៅថ្ងៃទី២០ ខែ​មករាឆ្នាំ២០២០​ វេលាម៉ោង១០និង១០នាទី​ព្រឹក​ ដឹក​នាំកម្លាំងដោយ​លោក ជឹម​ សុីថា​ អធិការនគរ​បាល​ ខណ្ឌដង្កោ​ បាន​ចុះល្បាតនៅក្នុងមូល​ដ្ឋាន​ ខណៈមកដល់ចំណុចផ្ទះលេខ១២៣ ផ្លូវ​លេខ១១ ក្នុងបុរីពិភពថ្មីចំការដូង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវបានប្រជាពលរដ្ឋ​ រាយការណ៍​ថា មានរថយន្តមួយគ្រឿងម៉ាក RAV4 L ពណ៌​ទឹកប្រាក់​ ស្លាកលេខភ្នំពេញ2AC-2916​បាន​យកមកចតទុកចោលអស់រយៈពេលជា​ច្រើនថ្ងៃ​ ដោយមិនឃើញមានម្ចាស់មកយក​វិញ​ ហើយសាកសួរអ្នកនៅជុំវិញនោះក៏មិនមានអ្នកណាដឹង​ ទើបកម្លាំងសមត្ថកិច្ច​ បានស្ទូចយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីស្រាវជ្រាវ​ និងរងចាំម្ចាស់ដើមមកទទួលយកទៅវិញ។

អធិការដ្ឋាននគរបាល​ ខណ្ឌដង្កោ​ ប្រកាស​ប្រសិនបើបងប្អូនប្រជាពលរដ្ឋណាបានដឹង ឬបានស្គាល់ម្ចាស់រថយន្ដនេះ ឬម្ចាស់ដើមបានដឹង សូមទំនាក់ទំនងមកលេខទូរស័ព្ទ ០១២ ៧២៧ ៣៥៨ ដើម្បីយកឯកសារមក​ទទួលយក​រថយន្ដខាងលើនេះវិញ​ ៕សូមអគុណ