Friday, May 17, 2024
Latest:
សន្តិសុខ​សង្គម

បនល្បែងស៊ីសងជល់មាន់មួយកន្លែងនៅស្រុកស្ទឹងត្រង់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាប

ខេត្តកំពង់ចាម ៖ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋល្អបានឲ្យដឹងថា មានទីតាំងបនល្បែងសុីសងខុសច្បាប់ ជល់មាន់ មួយកន្លែង កកំពុងបើកលេងបានយ៉ាង អនាធិបតេយ្យ នៅចំណុចភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ពលរដ្ឋបានលើកឡើងថាពួកគាត់ឃើញក្រុមអ្នកញៀនល្បែងចូលលេងល្បែងស៊ីសងជល់មាន់មួយកន្លែងនេះយ៉ាងច្រើនគគ្រឹកគគ្រេង ហោកញ្ជ្រៀវត្រហឹងអ៊ឹងកង ពេញព្រៃ ។

ពលរដ្ឋនាំគ្នាព្រួយបារម្ភយ៉ាងខ្លាំង ទីតាំងល្បែងសុីសង នេះ អាចធ្វើឲ្យកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងគួរឲ្យភ័យខ្លាចតែម្តង ពួកគាត់ឆ្ងល់ថាចុះឯណាទៅ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃដោយឲ្យមន្ត្រី អនុវត្តនោះ ។

ជុំវិញករណីនេះដែរនៅរសៀលថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២៣នេះអង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក ឯម វឌ្ឍនា ដែលជាអធិការនគរបាលស្រុកស្ទឹងត្រង់ តាមប្រព័ន្ធអេឡិចត្រូនិច (តេឡេក្រាម) ដើម្បីសុំការបំភ្លឺ តែមិន ទាន់ចូលមើល ។

ពលរដ្ឋសង្ឃឹមនិងជឿជាក់ថា​ អជ្ញាធរមានសមត្ថកិច្ច​ពាក់ពន្ធ័ ស្រុកស្ទឹងត្រង់ និងចុះស្រាវជ្រាវនិងបង្ក្រាប​ទីតាំងល្បែងសុីសងទាំង នោះឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ៕