Saturday, October 31, 2026
Latest:
សន្តិសុខ​សង្គម

មហាជនរងចាំមេីលលោក​ អូត​ សុីវុត្ថា​ ស្នងការ​ខេត្តស្ទឹងត្រែង​ មាន​ចំណាត់ការយ៉ាងណា​ចំពោះម្ចាស់ទីតាំង សង្វៀន​ជល់មាន់​និងអាប៉ោង​ ​ភូមិរាជានុកូល​ សង្កាត់ស្ទឹងត្រែង

ស្ទឹងត្រែង៖​ យោងតាមសេចក្ដីរាយការបាន​ឲ្យដឹងថា​ ទីតាំងល្បែងសុីសង​ (ជល់មាន់​និងអាប៉ោង​ )​ ដុះស្លែដ៏ធំមួយកន្លែងក្នុងចំការ​ស្វាយចន្ទី​ កំពុងនាំគ្នាប្រមូលផ្ដុំលេងជា​រាល់​ថ្ងៃយ៉ាងគគ្រឹកគគ្រេងបង្កភាពអណាធិបតេយ្យ​ មិនខ្លាចការឆ្លងរាត​ត្បាត​ នៃជំងឺកូវីដ–១៩​ ផ្គើននិងបទបញ្ជា​របស់​ ប្រមុខ​ រាជរដ្ឋាភិបាល​ ។ សេចក្ដីរាយការណ៍​បាន​បញ្ជាក់ថា​ ទីតាំងជល់មាន់និងអាប៉ោងមួយ​នេះនៅចំណុចគីឡូបួន ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង ។

ប្រជាពលរដ្ឋបានសូមណូមពរ​ដល់​ លោក​ អូត​ សុីវុត្ថា​ ស្នងការនគរបាល​ ខេត្តស្ទឹងត្រែង​មេត្តា​ មានវិធាការ​ទបស្កាត់និង​បង្ក្រាប​ទីតាំង​ល្បែងសុីសង​ខុសច្បាប់មួយនេះផង​ដើម្បីរក្សា​ សុខសុវត្ថិភាព​ ជួនប្រជាពលរដ្ឋ​ អោយ​ស្របតាម​ គោលនយោបាយ​ ភូមិ​ ឃុំ​ មាន​ ​សុវត្ថិភាព​ ៩​ ចំណុច​ របស់ក្រសួងមហាផ្ទៃ​ ។

សូមបញ្ជាក់ថា​ កន្លងទៅថ្មីៗនេះ​ ប្រមុខរាជ​រដ្ឋាភិបាល​ បានចេញបទបញ្ជា​ហាមឃាត់មិន​អោយប្រជាពលរដ្ឋ​ មានការជួបជុំគ្នាជាទ្រុង​ទ្រាយធំនោះទេ! មូលហេតុដើម្បីការពារ​ការឆ្លងរាតត្បាតនៃជំងឺ​រលាកផ្លូវដង្ហើមថ្មី​កូវីដ–១៩​ តែផ្ទុយទៅវិញបែជាក្រុមអ្នកញៀនល្បែងទាំង​នោះមកប្រមូលផ្ដុំលេងយ៉ាងអណាធិតេយ្យ​ បង្កភាពភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋ​ នៅក្នុងមូលដ្ឋានផ្គើន​ និងបទ​បញ្ជារបស់​ រាជរដ្ឋា​ភិបាល​ ៕

ចែករំលែកអត្ថបទ