Wednesday, September 23, 2026
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ដំណឹងល្អសម្រាប់ពលរដ្ឋខ្មែរ ៣ថ្ងៃមកនេះកម្ពុជាអត់មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ មានតែអ្នក ជាសះស្បើយកើនឡើង៥៣នាក់

គិត ចាប់ ពី ថ្ងៃ ទី០៤ មេសា ដល់ថ្ងៃទី៦ មេសា ឆ្នាំ២០២០ នេះ កម្ពុជា មិន ទាន់ រក ឃើញ អ្នក ឆ្លង ជំងឺកូវីដ ១៩ ថ្មី នោះ ទេ ខណៈ អ្នក ជាសះស្បើយ កើន ឡើង ដល់ ៥៣ នាក់ ហើយ។ នេះ គឺ ជា ដំណឹង ល្អ មួយ សម្រាប់ ពលរដ្ឋ ខ្មែរ យើង ទូទាំង ប្រទេស។

ទោះបី ជា រយៈពេល ៣ថ្ងៃ នេះ កម្ពុជា ពុំ មាន អ្នក ឆ្លង ជំងឺកូវីដ១៩ ថ្មី ក្ដី ក៏ ក្រសួង សុខាភិបាល អំពាវ នាវ សុំ ឲ្យ ពុក ម៉ែ បង ប្អូន ជួយ សហការ គ្នា ស្ដាប់ ការ ណែនាំ របស់ ក្រសួង មាន ដូចជា៖
សុំ ឲ្យ ពុក ម៉ែ បង ប្អូន កាត់ បន្ថយ ការ ជួប ជុំ នៅ ទីប្រជុំ ជន នានា ព្រោះ យើង មើល មិន ឃើញ ថា បុគ្គល ណា ម្នាក់ មាន ផ្ទុក ជំងឺ កូវីដ ១៩ នោះទេ។ គ្រប់ ពេល ធ្វើ ដំណើរ ចេញ ពី ផ្ទះ សុំ ឲ្យ ពុកម៉ែ បង ប្អូន ពាក់ ម៉ាស់ ការពារ តាម ការ ណែនាំ របស់ ក្រសួង សុខាភិបាល។ ត្រូវ លាង សម្អាត ដៃ ឲ្យ បាន ញឹក ញាប់ ជា មួយ ទឹក អាល់ កុល ជេល ឬ សាប៊ូ នៅ ពេល ត្រឡប់ មក ពី ខាង ក្រៅ វិញ។

គួរ រម្លឹក ថា រហូត មក ដល់ ពេល នេះ កម្ពុជា មាន អ្នក ឆ្លង ជំងឺកូវីដ១៩ ចំនួន ១១៤នាក់ ព្យាបាល ជា ចំនួន ៥៣នាក់ និង កំពុង តែ ព្យាបាល ចំនួន ៦១នាក់៕

ចែករំលែកអត្ថបទ