Monday, April 29, 2024
Latest:
ព័ត៌មាន​ទាន់​ហេតុការណ៍

តាក់ស៊ីមួយគ្រឿងបើកបរមិនប្រយ័ត្នបុកមនុស្សស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម

ខេត្តសៀមរាប៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធម័នៅវេលាម៉ោង០៣និង៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចលើស្ពានសរសរខ្មូ ស្ថិតក្នុងភូមិចក ឃុំសង្វើយ ស្រុកជីក្រែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត កាមរី បុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យបុរសម្នាក់ស្លាប់មួយរំពេច ហេតុការណ៍នេះបានកើតឡើង ។

ប្រភពពីកន្លែងកើតហេតុបានអាយដឹងថា អ្នកបើករថយន្តតាក់សុីខាងលេីមិនប្រកាន់ស្តាំ ហេីយបេីកបរក្នុងល្បឿនយ៉ាងលឿនទៀត ។
តាមការបញ្ជាក់របស់សមត្ថកិច្ចថា រថយន្តបង្កតាក់ស៊ីម៉ាក TOYOTA CAMRY ពាក់ស្លាកលេខ ភ្នំពេញ 2S-2767 ពណ៌ទឹកប្រាក់ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(រត់គេច)ធ្វើដំណើរពីកើតទៅលិចបានបុកម៉ូតូម៉ាក HONDA DREAM ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ កំពង់ធំ 1C-7352 ពណ៌ខ្មៅ អ្នកបើកបរឈ្មោះ ជ្រេន រុន ភេទប្រុស អាយុ ៣២ឆ្នាំ (ស្លាប់) ទីលំនៅភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប បើកពីលិចទៅកើត។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង ឯ និងយកវត្ថុតាងទៅរក្សាទុកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ